ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត ជម្រាបជូនក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន(IC Parliamentary Friendship Group) ថា៖កម្ពុជាកំពុងអនុវត្តនីតិរដ្ឋប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 79
លោក ហ៊ុន ម៉ាណែត ជម្រាបជូនក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន(IC Parliamentary Friendship Group) ថា៖កម្ពុជាកំពុងអនុវត្តនីតិរដ្ឋប្រជាធិបតេយ្យ លោក ហ៊ុន ម៉ាណែត ជម្រាបជូនក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន(IC Parliamentary Friendship Group) ថា៖កម្ពុជាកំពុងអនុវត្តនីតិរដ្ឋប្រជាធិបតេយ្យ

នាវេលាម៉ោង ១០ព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ នៅសភាជប៉ុន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបពិភាក្សាការងារជាមួយក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន IC Parliamentary Friendship Group ដែលដឹកនាំដោយឯកឧត្តម ហ៊្វូជីតា យូគីហ៊ីសា Yukihisa Fujita នាយកគណៈកម្មការកិច្ចការបរទេស និងការពារជាតិ និងឯកឧត្តម ស៊ីនហ្កូ មីយ៉ាកិ Shingo Miyake ប្រធានគណៈកម្មការកិច្ចការបរទេស និងការពារជាតិ។ ក្នុងកិច្ចពិភាក្សានេះលោក ហ៊ុន ម៉ាណែតបានបង្ហាញជូនភាគីសភាជប៉ុនអំពីស្ថានភាពពិតប្រាកដនៃបញ្ហានានាដែលកើតមានកន្លងមកនៅកម្ពុជាដែលផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងដែលបានបំភ្លៃពីការពិតលើបញ្ហាទាំងនោះនាពេលកន្លងមក។ ការអនុវត្តច្បាប់ដើម្បីធានានូវស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមគឺជាកត្តាសំខាន់បំផុតក្នុងការធានារក្សានូវសន្តិភាព និងការអភិវឌ្ឍដែលប្រជាពលរដ្ឋខ្មែរចង់បាន ហើយក៏ជាកត្តាចំបាច់ក្នុងការធានាអោយប្រជាធិបតេយ្យនៅកម្ពុជាប្រព្រឹត្តស្របតាមគោលការណ៏នៃសង្គមនីតិរដ្ឋ។ ហេតុនេះកម្ពុជានៅតែបេ្តជ្ញាចិត្តប្រកាន់យកការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយឈរលើគោលការណ៏នីតិរដ្ឋប្រជាធិបតេយ្យ ។ តាមរយៈការពន្យល់នេះ បានធ្វើអោយក្រុមសមាជិកអន្តរសភាជប៉ុន យល់កាន់តែច្បាស់អំពីស្ថានភាពប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជានាពេលបច្ចុប្បន្ន ។

អត្ថបទទាក់ទង