ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើកដីធ្លីមិនបានប្រើប្រាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 50
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើកដីធ្លីមិនបានប្រើប្រាស់ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើកដីធ្លីមិនបានប្រើប្រាស់

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចផ្តល់ការអនុគ្រោះទណ្ឌកម្មរដ្ឋបាល ដែលមានដូចជាពន្ធបន្ថែម និងការប្រាក់ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត រហូតដល់បំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបន្តថា ការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចមុនសេចក្តីជូនដំណឹងនេះនោះទេ ហើយចាប់ពីឆ្នាំ២០២៤តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យមិនបានបំពេញកតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាលខាងលើ ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តីជូនដំណឹងបានបន្តថា ការលើកលែងអនុគ្រោះនេះធ្វើឡើងដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថាក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមប្រជាពលរដ្ឋធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕

អត្ថបទទាក់ទង