ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 60
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃចន្ទ ទី​០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសខាងលើ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើក ដែលជាចំនួនច្រើនជាងគេបើធៀបសាកលវិទ្យាល័យនានា។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិនិត្យលើការអប់រំនាពេលបច្ចុប្បន្ន បានដើរឆ្ពោះមកឆ្ងាយបើធៀបនឹងពេលប្រទេសទើបរំដោះចេញពីរបបខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍យ៉ាងល្អលើការ​អប់រំនៅកម្ពុជា។ ក្នុងនោះសម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះការសម្រេចចិត្ត​របស់​សម្តេច ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអប់រំ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍ដ៏ល្អលើវិស័យអប់រំ គឺបានពីការចូលរួមពីសង្គមកម្ពុជាទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំសាលា អាណាព្យាបាល និងសិស្សផ្ទាល់។
  5. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ជាពិសេសសហគ្រិនជាច្រើន គឺជាស្ត្រី។
  6. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះស្ត្រី ដែលប្រឹងប្រែងបង្កើនសមត្ថភាព។ ការអភិវឌ្ឍសមត្ថភាពរបស់ស្ត្រី គឺបានក្លាយជាការរួមចំណែកជួយដល់គ្រួសារ និងសង្គម។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យរបស់រដ្ឋចំនួន៣ នៅតែដើរតួនាទីសំខាន់សម្រាប់ការអប់រំ។ សាកលវិទ្យាល័យទាំង៣នោះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ គឺជាក្តីបារម្ភមួយសម្រាប់ពិភពលោក។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកនឹងប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ បើមានការប្រជែងផ្នែកសព្វាវុធ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា អាមេរិក និងចិន នឹងអាចស្វែងរកការស្រុះស្រួលគ្នា ដើម្បីបញ្ចៀសបញ្ហាទាំងឡាយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ណាតូ កំពុងឈានពីអឺរ៉ុប ឆ្ពោះមករកតំបន់អាស៊ី។
  12. សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងមុតមាំថា កម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
  13. សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់ការសិក្សា និងអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ។ សម្តេចតេជោ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ មិនមែនធ្លាក់ពីលើមេឃទេ គឺបានពីកិច្ចប្រឹងប្រែង។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំមិនប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ប្រៀបដូចដុំថ្មសង្កត់លើពន្លក។
  15. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គេមិនអាចផ្លាស់ប្តូរអតីតកាលបានទេ។ ប៉ុន្តែអតីតបានក្លាយជាពិសោធន៍សម្រាប់បច្ចុប្បន្នកាល និងទៅអនាគត។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបើកអាស៊ានប៉ារ៉ាហ្គេម មិនចាញ់ការបើកស៊ីហ្គេមនោះឡើយ។ ស៊ីហ្គេម មនុស្សហោះតែម្នាក់ អាស៊ានប៉ារ៉ាហ្គេម មនុស្សហោះរហូតដល់ទៅ ១០នាក់។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាយមិនអស់ទេ ហើយបន្សល់ទុកឱ្យកូនខ្មែររាប់រយឆ្នាំទៅមុខទៀត។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងឈ្នះចាញ់ ជារឿងមួយរបស់កម្ពុជា តែអ្វីដែលសំខាន់សម្រាប់កម្ពុជា គឺចាត់តាំងការប្រកួត និងមើលថែប្រតិភូកីឡាឱ្យបានល្អ។
  20. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកីឡាករ កីឡាការិនីមានពិការភាព កុំបាក់ទឹកចិត្តចំពោះលទ្ធផលនៃការប្រកួត តែត្រូវធ្វើឱ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះ។
  21. សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងបង្ហាញក្តីរំពឹងថា អាស៊ានដេញថ្លៃធ្វើម្ចាស់ប្រកួតកីឡាអូឡាំពិក និងបាល់ទាត់ពិភពលោក។
  22. សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឲ្យអាស៊ាន បង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយអាចយកកីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន។
  23. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ទម្លាប់ដេកថ្ងៃមិនល្អទេ។
  24. សម្តេចតេជោ ហ៊ុន សែន អំពាវនាវ និងអង្វរអ្នកលេងបណ្តាញសង្គម ដកចេញបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»៕

Fresh News

អត្ថបទទាក់ទង