ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 35
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុនាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះការសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ហើយប្រើប្រាស់ថវិកាជាតិសម្រាប់ការវិនិយោគជាលើកដំបូង។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនយកការសម្រេចចិត្តមួយបណ្តាក់ទុនឱ្យសាងសង់ផ្លូវជាប់មាំនៅក្នុងខេត្តនេះទេ គឺត្រូវតែធ្វើជាប់រហូត ព្រោះមានតម្រូវការប្រើប្រាស់មមាញឹក។
  3. សម្តេចតេជោ ហ៊ុន សែន ព្រះនាមរបស់សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់ជាមួយទឹកដីខេត្តព្រះសីហនុជានិច្ច បើទោះបីព្រះអង្គបានយាងចូលទិវង្គតក្តី។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ បានប្រែប្រួលមុខយ៉ាងខ្លាំង ជាមួយអគារកម្ពស់រាប់ជាន់ បានផុសឡើងយ៉ាងច្រើន។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីបច្ចេកវិទ្យានៃអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានចម្រោះទឹកកខ្វក់បានយ៉ាងស្អាត។ សម្តេចេជោ ហ៊ុន សែន ប្រកាសជាថ្មីឱ្យប្រជាពលរដ្ឋយកទឺកដែលចម្រោះរួចនោះទៅស្រោចដំណាំ និងការចិញ្ចឹមត្រីជាដើម ដោយគ្មានការយកលុយកាក់នោះឡើយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងគម្រោងអភិវឌ្ឍរបស់ជាតិមួយចំនួនត្រូវបានខកខាន ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានជំងឺកូវីដ-១៩ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល អាចកើនដល់ ៥ពាន់លានដុល្លារ។
  8. សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមានប្រសាសន៍លេងជាមួយប្រជាពលរដ្ឋថា ធ្វើអ្នកធំលំបាកណាស់មិនអាចទៅទីណាបានស្រេចតែចិត្តទេ។ សម្តេចតេជោ ក៏បានលើកឡើងថា ជាតិនេះអភ័ព្វមិនដែលស្គាល់កន្លែងកម្សាន្តខារ៉ាអូខេ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងក្រុងព្រះសីហនុ ដែលប្រើកម្លាំងខ្មែរទាំងអស់ ទាំងកម្លាំងពលកម្ម មន្ត្រីជំណាញ វិស្វករ និងស្ថាបត្យករ។ សម្តេចេជោ បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរ។
  10. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគម្រោង កម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ដែលបានចូលរួមសហការឱ្យសម្រេចបាននូវសមិទ្ធផលនៅក្នុងក្រុងនេះ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះសីហនុ ជាគម្រោងពោរពេញដោយមិច្ឆតា និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
  12. សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីអត្ថន័យនៃពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានសម្រេចឱ្យតាំងបង្ហាញលើមហាវិថីជំទាវម៉ៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពាក្យនេះ សម្តេចសំដៅដល់សមត្ថភាពខ្មែរគ្រប់ជំនាន់អាចសាងនូវសមិទ្ធផលទាំងឡាយសម្រាប់ជាតិ។
  13. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយបរទេសខ្លះបានតែតួលេខ ដោយឡែកថវិកាបានទៅលើមន្ត្រីបច្ចេកទេសរបស់ប្រទេសម្ចាស់ជំនួយនោះ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តើមចេញពីបញ្ហានេះហើយ ទើបសម្តេចប្រឹងប្រែងសន្សំប្រាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយជំនួយរបស់បរទេស។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយយោងតាមទិន្នន័យពីរដ្ឋមន្ត្រីទេសចរណ៍ថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរឈានមុខគេ ហើយលេខ២ នៅខេត្តសៀមរាប។
  16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តមកលេងខេត្តព្រះសីហនុ ជាពិសេសមកមើលហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលទើបសាងសង់រួចរាល់។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវកុំឱ្យភ័យស្លន់ស្លោខ្លាំងចំពោះមេរោគកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» រហូតបាត់ម្ចាស់ការ។ តែក៏មិនត្រូវបោះបង់ការប្រុងប្រយ័ត្ននោះដែរ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមានភ្ជាប់ជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះមិនមានភាពចាំបាច់ក្នុងការបិទជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះឡើយ។
  19. សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្តចំពោះអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។
  20. សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរដែលប្រកាន់ខ្ជាប់នូវស្មារតីការពារជំងឺកូវីដ-១៩ ដូចជាពាក់ម៉ាស់ជាប់ជាប្រចាំ។
  21. សម្តេចតេជោ ហ៊ុន សែន បានសន្យាផ្តល់រថយន្តដឹកវ៉ាក់សាំង១០គ្រឿងទៀត ជូនប្រទេសឡាវ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសដឹងគុណគេ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាលំបាកណាស់នៅឆ្នាំ១៩៧៩ ហើយឡាវ និងវៀតណាម នាពេលនោះ ទោះកំពុងជួបការលំបាក តែបានចែករំលែកដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានរស់។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តរបស់ឡាវនោះ ត្រូវកត់ត្រាទុក ហើយសម្តេចមិនមែនជាមនុស្សអគុណធម៌នោះឡើយ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់នឹងតិះទៀនរបស់ជនមួយចំនួនរឿងជួយដល់ឡាវនេះឡើយ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាមានទឹកចិត្តមិនត្រឹមផ្តល់ជំនួយប៉ុណ្ណេះទេ កម្ពុជាបានបញ្ជូនកងកម្លាំងជាច្រើនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាពនៅប្រទេសនានា។
  25. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីអត្ថន័យ «ឈើចាំស្នេហ៍, សិលាចាំស្នេហ៍» ថាជានិមិត្តរូបនៃការស្ថិតស្ថេរជាអមតៈ ចំពោះសុខសន្តិភាព ចំពោះទឹកដី ចំពោះរបបរាជានិយម និងរដ្ឋធម្មនុញ្ញ។
  26. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខេត្តព្រះសីហនុ បានរៀបចំសិលាបណ្តាសា ក្នុងគោលបំណងការពារសមិទ្ធផលក្នុងក្រុងកុំឱ្យមានការបំផ្លិចបំផ្លាញ។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២ ធ្នូ មានព្រឹត្តិការណ៍សំខាន់ចំនួន៣ សម្រាប់សម្តេច។ ព្រឹត្តិការណ៍ទាំង៣នោះ រួមមាន៖ ខួប៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ខួប៣៤ឆ្នាំ នៃជំនួបចរចារកសន្តិភាពរវាងសម្តេច និងសម្តេច នរោត្តម សីហនុ ដែលគេហៅថា «វេទិកាសីហនុ-ហ៊ុនសែន ហ្វែអង់ទីន័រ» និងទី៣ គឺខួប២៣ឆ្នាំ នៃការដាក់យុទ្ធសាស្ត្រត្រីកោណ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខែធ្នូ នេះ មានព្រឹត្តិការណ៍ជាច្រើនជាប់ពាក់ព័ន្ធជាមួយសម្តេចក្នុងព្រឹត្តិការណ៍ជាតិ មានដូចជាព្រឹត្តិការណ៍បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងការកោះហៅសម្តេចទៅរៀបអាពាហ៍ពិពាហ៍ជាដើម។
  29. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចមិនបានសម្រានមួយយប់ ដើម្បីរៀបចំសុន្ទរកថាជូនសម្តេច ជា ស៊ីម។
  30. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ២ធ្នូ ឆ្នាំ១៩៨៧ មុនជំនួបសម្តេច នរោត្តម សីហនុ និង២ធ្នូ ឆ្នាំ៩៨ នៃការបង្កើតយុទ្ធត្រីកោណ ក៏សម្តេចសម្រាន្តមិនលក់ផងដែរ។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មុំសំខាន់នៃយុទ្ធសាស្ត្រត្រីកោណដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ រួមមាន៖ ការធ្វើឱ្យមានសន្តិភាព, ការធ្វើសមាហរណកម្មប្រទេសទៅក្នុងឆាកអន្តរជាតិ, ប្រមូលផ្តុំនូវការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីយុទ្ធសាស្ត្រនោះហើយ ធ្វើឱ្យកម្ពុជាបានងើបលើកស្មើមុខស្មើមាត់ជាមួយប្រទេសនានា។
  33. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
  34. សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ ដែលកងការពារដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងនៅកម្ពុជាហើយ ដែលជាការចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន គាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន។
  36. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីបម្រើការងារនៅតាមខារ៉ាអូខេ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
  37. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០២២ សម្តេចនឹងមានដំណើរទៅក្រៅប្រទេសច្រើន ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស និងពិព័រណ៍ពិភពលោកជាដើម។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក មានបំណងចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអាមេរិក។ បើមានកិច្ចប្រជុំនោះមែន សម្តេច និងអាមេរិក នឹងធ្វើជាសហប្រធានកិច្ចប្រជុំនេះ។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីថា តើគួរទុកស្ថានភាពអាស៊ាន៩ ឬយ៉ាងណា? តើគួរផ្គាប់ចិត្តប្រទេសដទៃ ហើយបំផ្លាញផ្ទះខ្លួនឯងឬយ៉ាងណា?
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៧ ខែធ្នូ កម្ពុជា អញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏ត្រៀមខ្លួន ធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ។
  41. សម្តេចតេជោ ហ៊ុន សែន បានហៅព័ត៌មានខាងលើនេះ ជាការបង្ហើបនូវការគិតគូរមួយចំនួនរបស់សម្តេចពេលធ្វើជាប្រធានអាស៊ាន។
  42. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអាស៊ានមិនអាចរៀបចំផ្ទះខ្លួនឯងបាន តើអ្វីទៅជាសាមគ្គីភាពរបស់អាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន?
  43. សម្តេចតេជោ ហ៊ុន សែន បានទម្លាយកិច្ចពិភាក្សារបស់សម្តេច និងនាយករដ្ឋមន្ត្រីជប៉ុនថា មួយជីវិតរបស់សម្តេចហើយកិច្ចចរចាទាំងឡាយ មិនដែលសម្រេចលទ្ធផលតាមការជជែកផ្លូវការ (លើតុ) នោះទេ ភាគច្រើនលទ្ធផលសម្រេចបានដោយការចរចាក្រៅផ្លូវការ (ក្រោមតុ)។
  44. រំលឹកដល់ការចរចានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការប្រើយុទ្ធសាស្ត្រក្នុងការចរចាជាមួយត្រីភាគីលើការដកទ័ពកាលពីទសវត្សរ៍ឆ្នាំ៨០ផងដែរ។
  45. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំមិនពង្រឹងអំណាច ទៅធ្វើមេដឹកនាំធ្វើអ្វី?
  46. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនមានសមត្ថភាព ទៅដឹកនាំក៏មិនខុសទាស់នោះដែរ។
  47. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលគេព្យាយាមបំបែកតាំងពីឆ្នាំ១៩៧៩ និងទសវត្សរ៍ឆ្នាំ៨០ តែមិនបែក។
  48. ការចេញមកបញ្ជាក់របស់សម្តេចតេជោ គឺតបការលើកឡើងរបស់មនុស្សចំនួនថា សម្តេចជាអ្នកបំបែកសម្ព័ន្ធភាព សម រង្ស៉ី-កឹម សុខា។
  49. សម្តេចតេជោ បានបញ្ជាក់ថា បើសម្ព័ន្ធភាពនេះរឹងមាំ គ្មាននរណាបំបែកបំបាក់បាននោះឡើយ។
  50. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រុមប្រឆាំងទទួលស្គាល់ថា ការបែកបាក់នេះដោយសារសម្តេច គឺត្រូវទទួលស្គាល់ថាក្រុមខ្លួនខ្សោយ ហើយសម្តេចខ្លាំងណាស់។
  51. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រី មិនពង្រឹងអំណាច មិនមែនជានាយករដ្ឋមន្ត្រីទេ។
  52. សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនរបស់សម្តេចឱ្យធ្វើនាយករដ្ឋមន្ត្រីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត។
  53. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត។
  54. សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើកុំឱ្យប្រព្រឹត្តទង្វើអាណាចារ្យនៅទីសាធារណៈ ឬឆក់ប្លន់នៅព្រះសីហនុ ព្រោះមានកាមេរាសុវត្ថិភាពជាង៥០០ទីតាំង។
  55. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៥ ខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធសណ្ឋាគារហៃយ៉ាត់ របស់ក្រុមហ៊ុនជីពម៉ុង។
  56. សម្តេចតេជោ ហ៊ុន សែន ប្រាប់សម្តេច ស ខេង ពេលនេះជាពេលដាក់ក្មេងចូលហើយ បើចាស់ៗចេញ គឺចេញទាំងអស់តែម្តង។
  57. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែកបាក់សម្ព័ន្ធភាពរបស់សម រង្ស៉ី-កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងសម្តេចនោះឡើយ។
  58. សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យធ្វើអំពើល្អ ដើម្បីឈានទៅរកការគាំទ្រធ្វើជានាយករដ្ឋមន្ត្រី។
  59. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះទៅឈប់និយាយរឿងកំពង់ផែរាម ចង់នរណានិយាយអ្វី ក៏និយាយទៅ។
  60. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៩៖៤០នាទី៕

Fresh News

អត្ថបទទាក់ទង