ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀតហើយ ហើយពុំមានករណីឆ្លងថ្មីទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1192
    ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀតហើយ ហើយពុំមានករណីឆ្លងថ្មីទេដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀតហើយ ហើយពុំមានករណីឆ្លងថ្មីទេ

    គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀតហើយ ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលបានឆ្លងសរុបចំនួន ១២៦នាក់។

    ករណីជាសះស្បើយថ្មីនេះ កើតឡើងទៅលើបុរសជនជាតិខ្មែរ-បារាំង ១នាក់ នៅរាជធានីភ្នំពេញ ហើយដែលបានត្រឡប់មកពីប្រទេសបារាំងដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង។

    សូមជម្រាបថា អ្នកដែលកំពុងសម្រាកបន្តចំនួន ១នាក់នោះ គឺបុរសជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

    ខាងក្រោមនេះជាសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល៖

    អត្ថបទទាក់ទង