ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត! ក្រុមហ៊ុន Meta ស​ម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 48
ទីបំផុត! ក្រុមហ៊ុន Meta ស​ម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត ទីបំផុត! ក្រុមហ៊ុន Meta ស​ម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត

ទីបំផុត ! ក្រុមហ៊ុន Meta Platform Inc. បានស​ម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់បន្ថែមដូចតទៅ៖

  1. ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។
  2. ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
  3. ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
  4. ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

អត្ថបទទាក់ទង