ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ៦៣៦នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1493
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ៦៣៦នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ៦៣៦នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ៦៣៦នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣១នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៨ ៤២៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣១ ៨៥៨នាក់ និងស្លាប់សរុបចំនួន ៣៣៥នាក់៕

អត្ថបទទាក់ទង