រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចបង្កើតក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី ដែលមានឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុម។