ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំ៣ចំណុច ដើម្បីឱ្យវប្បធម៌ជាតិកាន់តែមានការរីកចម្រើននិងកាន់តែមានភាពល្បីល្បាញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំ៣ចំណុច ដើម្បីឱ្យវប្បធម៌ជាតិកាន់តែមានការរីកចម្រើននិងកាន់តែមានភាពល្បីល្បាញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំ៣ចំណុច ដើម្បីឱ្យវប្បធម៌ជាតិកាន់តែមានការរីកចម្រើននិងកាន់តែមានភាពល្បីល្បាញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានណែនាំចំនួន ៣ចំណុច ដល់ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យវប្បធម៌ជាតិ កាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញ។
ចំណុចទាំងបីនោះរួមមាន៖

  • ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង- ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រព សិល្បៈយុវជនទូទាំងប្រទេស» និង បំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និងផុសផុលទាំងក្នុង និងក្រៅប្រទេសក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជន ជាអ្នក អនុវត្ត ។
  • ទី២៖ ត្រូវបន្ត និងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាម រយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជន នៅតាម វិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹង គុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស។ ជាមួយគ្នានេះ ត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប។
  • ទី៣៖ ត្រូវបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង-ស្ថាប័នរដ្ឋ និងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នកវប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាពនិងវីដេអូនានា ដើម្បីរំលឹក និងអបអរ «ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋ កម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ៕

អត្ថបទទាក់ទង