ខ្មែរប៉ុស្ដិ៍ Close

តើជាទីបញ្ចប់របស់សហភាពអឺរ៉ុបមែនទេ? តើសហភាពអឺរ៉ុបអាចនឹងស្លាប់ក្រោយពីអង់គ្លេសចាកចេញទៅឬយ៉ាងណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 42
តើជាទីបញ្ចប់របស់សហភាពអឺរ៉ុបមែនទេ? តើសហភាពអឺរ៉ុបអាចនឹងស្លាប់ក្រោយពីអង់គ្លេសចាកចេញទៅឬយ៉ាងណា? តើជាទីបញ្ចប់របស់សហភាពអឺរ៉ុបមែនទេ? តើសហភាពអឺរ៉ុបអាចនឹងស្លាប់ក្រោយពីអង់គ្លេសចាកចេញទៅឬយ៉ាងណា?

សភាពអឺរ៉ុបមានកង្វល់ជាខ្លាំងក្រោយចក្រភពអង់គ្លេសបានសម្រេចចិត្តដកខ្លួនចេញពីសមាជិកភាពសហគមន៍មួយនេះក្រោយពីការធ្វើប្រជាមតិនៅឆ្នាំ២០១៦។ អ្នកវិភាគខ្លះថែមទាំងបានបង្ហាញការព្រួយបារម្ភថា សហគមន៍មួយនេះនឹងស្លាប់ ខណៈដែលមានអ្នកវិភាគម្នាក់បានលើកឡើងថា អាចនឹងមានប្រទេសច្រើនទៀតនឹងចាកចេញដែរ។

ការវាយតម្លៃអំពីក្តីកង្វល់ចំពោះសហភាពអឺរ៉ុបនេះ ត្រូវបានធ្វើឡើងដោយសេដ្ឋវិទូអាមេរិកលោក Stephen Roach ដែលជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Jackson សម្រាប់កិច្ចការសកលលោកនៃសាកលវិទ្យាល័យ Yale។ លោកបានអះអាងកាលពីពីខែមីនា ឆ្នាំ២០១៩ ថាសហភាពអឺរ៉ុប “មិនមានភាពប្រសើរទេ” ហើយប្លុកមួយនេះអាចនឹងស្លាប់។ លោក Roach បានលើកឡើងអំពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលពេលនោះ ភាពវឹកវរផ្នែកសេដ្ឋកិច្ចបានកើតមានឡើងនៅតំបន់ភាគខាងត្បូងរបស់អឺរ៉ុប ហើយក្នុងពេលបច្ចុប្បន្ន ការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបគឺជាកត្តាអវិជ្ជមានដ៏ធំមួយសម្រាប់ប្លុកមួយនេះ។

សេដ្ឋវិទូអាមេរិកលោក Stephen Roach
សេដ្ឋវិទូអាមេរិកលោក Stephen Roach

លោក Roach បាននិយាយថា គោលគំនិតដែលថាអឺរ៉ុបគឺជាតំបន់សេដ្ឋកិច្ចស្អិតរមួតមួយ ដែលអាចដឹកនាំដោយធនាគារកណ្តាលមួយនោះ គឺជារឿងដែលមិនទាន់អាចទទួលយកបាននៅឡើយទេ។ ប្លុកមួយនេះគឺមិនប្រសើរទេ ហើយការរស់រានរបស់សហភាពអឺរ៉ុបនៅពេលនេះ គឺជាសំណួរដ៏សំខាន់បំផុតមួយ។

ពាក់ព័ន្ធទៅនឹងសំណួរដែលសួរថា តើប្រទេសអឺរ៉ុបផ្សេងទៀត ទំនងជានឹងអាចចាកចេញពីសហភាពអឺរ៉ុបដូចអង់គ្លេសដែរឬទេនោះ លោក Roach បាននិយាយថា «បញ្ហានេះវាអាចទៅរួច គោលគំនិតដែលថាអាវមួយពាក់ត្រូវទាំងអស់គ្នានោះ ត្រូវបានច្រានចោលជាញឹកញាប់មកហើយនៅអឺរ៉ុប ជាង១០ឆ្នាំចុងក្រោយនេះ»

ស្របទៅនឹងភាពមិនច្បាស់លាស់ និងសក្តានុពលនៃផលប៉ះពាល់អវិជ្ជមានដោយសារការចាកចេញរបស់អង់គ្លេស វាច្បាស់ណាស់ថា សេដ្ឋកិច្ចពិភពលោកនឹងប្រឈមនឹងហានិភ័យ។ អ្នកវិនិយោគ និងជាមហាសេដ្ឋីលោក George Soros ក៏បានបង្ហាញពីក្តីកង្វល់ផងដែរអំពីអាយុជីវិតរបស់សហភាពអឺរ៉ុប។ គាត់បាននិយាយថា «សហភាពអឺរ៉ុបកំពុងធ្វើដំណើរក្នុងស្ថានភាពមមើមមាយទៅរកស្ថានភាពសន្លប់លែងដឹងខ្លួន”។ លោក Soros បានបន្ថែមថា “ប្រជាជនអឺរ៉ុបត្រូវភ្ញាក់ឡើងមុនពេលដែលអ្វីៗយឺតពេល។ បើមិនដូច្នោះទេ សហភាពអឺរ៉ុបនឹងធ្វើដំណើរដូចសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ អ៊ីចឹង។»

លោក Roach បានព្យាករណ៍ថា ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសនឹងធ្វើឱ្យសេដ្ឋកិច្ចអង់គ្លេសប្រឈមនឹងផលប៉ះពាល់។ ផ្ទុយមកវិញ ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន វាមិនអាក្រក់ដូចការព្យាករណ៍នោះទេ។ ប្រជាជនអង់គ្លេសកំពុងរស់នៅដោយក្តីសង្ឃឹម។ ក៏ប៉ុន្តែ ខណៈពេលដែលតម្លៃរូបិយវត្ថុធ្លាក់ចុះ ហើយអតិផរណាគឺជាកម្លាំងជម្រុញមួយនោះ វានឹងឈានទៅរកការធ្លាក់ចុះនៃស្តង់ដាររស់នៅរបស់ប្រជាជន៕