ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញពលករដែលទើបត្រឡប់មកពីប្រទេសថៃ ៦នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃពុធនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 50
កម្ពុជារកឃើញពលករដែលទើបត្រឡប់មកពីប្រទេសថៃ ៦នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជារកឃើញពលករដែលទើបត្រឡប់មកពីប្រទេសថៃ ៦នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃពុធនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី ១៣ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ៦នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ-១៩ គឺ៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរអាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  5. ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងសូមកត់សម្គាល់ថា៖ បច្ចុប្បន្ន ស្ត្រីទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
  6. ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩សុរបចំនួន ៣៩៨ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៧៦ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២២នាក់៕

អត្ថបទទាក់ទង