ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ដោយ៖លី វិទ្យា | ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 596

នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីគោលនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្តកាលពីឆ្នាំ១៩៩៩ ទើបនាំឱ្យមានរោងចក្រនៅតាមខេត្តនាពេលបច្ចុប្បន្ន។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រាយរោងចក្រនៅតាមខេត្ត ធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូល ហើយមានការងារធ្វើនៅជិតផ្ទះ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីវិស័យឧស្សាហកម្មមានការរីកចម្រើន តែមិនអាចបោះបង់វិស័យកសិកម្មឡើយ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ចំណូលពីវិស័យឧស្សាហ៍កម្មទាំងក្នុង និងក្រៅប្រទេសមានចំនួនជិត ៦ពាន់លានរៀល។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនយកពន្ធពីប្រាក់ឈ្នួលអប្បបរមា របស់កម្មក កម្មការិនីនោះឡើយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអភិបាលខេត្តតាកែវ ព្រោះមិនដឹងពីចំណូលលើវិស័យការងារក្នុងខេត្ត។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំទសវត្សរ៍៩០ ការនាំចេញរបស់កម្ពុជា មានត្រឹមជាង ១ពាន់លានដុល្លារ តែឆ្នាំ២០២២ កម្ពុជានាំចេញជាង ២២.៤ពាន់លានដុល្លារ​ ចំណែកនាំចូល ២៩.៩ពាន់លានដុល្លារ (តួលេខគយ)។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា គឺបានបង្ហាញពីអនុវត្តន៍ត្រឹមត្រូវនៃគោលនយោបាយពាណិជ្ជកម្ម។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកែតម្រូវថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.២% ចំណែកឆ្នាំ២០២៣ ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៥.៦%
  11. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកម្មករ កម្មការិនីឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពអ្វីៗនឹងត្រូវបំផ្លាញ។
  12. សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់កម្មករ និងថៅកែ នៅតាមរោងចក្ររួមគ្នាថែរក្សាភាពសុខសាន្តក្នុងរោងចក្រ។
  13. សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឲ្យ កម្មករ កម្មការិនីទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ៕

Fresh News

អត្ថបទទាក់ទង