ខ្មែរប៉ុស្ដិ៍ Close

    អាថ៍កំបាំង«ពេជ្រ» ដែលមនុស្សជាច្រើនប្រាថ្នាចង់ដឹង

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 8425

    គ្រាប់ពេជ្រត្រូវបានមនុស្សក្នុងលោកចាត់ទុកថាជារបស់មានតម្លៃបំផុត។ដូច្នេះហើយយើងតែងតែលឺការចាត់ទុកបុគ្គលសំខាន់ណាម្នាក់ជាគ្រាប់ពេជ្រ។ងាកមកចាប់អារម្មណ៍ទៅលើរឿងរ៉ាវនឹងការពិតរបស់គ្រាប់ពេជ្រវិញ វាជារបស់ដែលគ្រប់គ្នាចង់ដឹង ចង់លឺនិងចង់ឃើញក្នុងមួយជិវិតនេះប៉ុន្តែមនុស្សភាគច្រើនមិនសូវជាដឹងរឿងរ៉ាវពិតប្រាកដរបស់វាឡើយ។បែបនេះទើបចង់ដឹងនឹងនាំវាមកសម្រាប់ប្រិយមិត្តដែលតែងតែតាមដានអត្ថបទកន្លងមកអោយបានដឹងពីពេជ្រវិញម្ដង៖

    ១.តម្លៃនៃគ្រាប់ពេជ្រគេសម្តៅដល់ការ៉ាត់។ការ៉ាត់គឺជារង្វាស់ទម្ងន់របស់ពេជ្រមិនមែនការវាស់ទំហំឡើយ។ដូច្នេះពេលខ្លះពេជ្រខ្លះធំប៉ុន្តែមានការ៉ាត់ដូចជាងក៏អាចថាបានដែរ។

    ២.គេអោយតម្លៃគ្រាប់ពេជ្រទៅលើ៤ចំណុចនេះគឺ 4C: Carat, Color, Cut, Carity (ទំហំការ៉ាត់ ពណ៍ ការកាត់និងភាពភ្លឺថ្លារបស់ពេជ្រ)

    ៣.អ្នកអាចយកធាតុរបស់មនុស្សជាទីស្រលាញ់របស់អ្នកទៅចំរាញ់ជាគ្រាប់ពេជ្របាន។ពេលនេះមានក្រុមហ៊ុនជាច្រើនបំរើសេវានេះដោយគេនឹងដកយកសារធាតុកាបូនចេញពីធាតុ ទៅបម្លែងជាគ្រាប់ពេជ្រ។

    ៤.គ្រាប់ពេជ្រមិនមែនជាធនធានកម្រនៅក្នុងលោកនេះទេ។មនុស្សគ្រប់គ្នាគិតថាវាកម្រដោយសារតែយុទ្ធសាស្រ្តទីផ្សារធ្វើអោយមនុស្សគ្រប់គ្នាគិតបែបនេះ ដើម្បីលក់បានតម្លៃខ្ពស់។ពួកគេធ្វើការកំណត់ការបញ្ចេញលក់ ធ្វើអោយគេយល់ថាពេជ្រជាវត្ថុកម្រ ប៉ុន្តែតម្រូវការខ្ពស់។ដូច្នេះហើយមនុស្សនឹងដេញថ្លៃប្រជែងគ្នាដើម្បីបានកាន់កាប់របស់កម្រ ដោយមោទនភាព។

    ៥.គ្រាប់ពេជ្រដែលគេស្គាល់ភាគច្រើនមានពណ៍ស ប៉ុន្តែការពិតមានច្រើនពណ៍ដូចជាខៀ លឿង ផ្កាឈូកនិងត្នោតជាដើម។ការពិតពេជ្រដែលមានតម្លៃពិតប្រាកដគឺពណ៍ស និងថោកជាងគេគឺពណ៍ត្នោតនិងលឿង។ដោយសារបែបនេះទើបអ្នកលក់ប្ដូរទៅជាហៅពេជ្រសូកូឡានិងពេជ្រCanary(សត្វបក្សីកម្រ)ធ្វើអោយតម្លៃពេជ្រថោកក្លាយជាទីចង់បាន(មិនដឹងថាអ្នកលក់ឆ្លាតឬអត់ទិញល្ងង់)

    ៦.អណ្ដូងរុករករ៉ែពេជ្រដំបូងបង្អស់នៅប្រទេសឥណ្ឌាមានតាំងពី៣០០០ឆ្នាំមុន

    ៧.គ្រាប់ពេជ្រមានទាំងកែច្នៃនិងមានទាំងធម្មជាតិ។ពេជ្រធម្មជាតិកើតឡើងពីកាបូននៅក្នុងជម្រៅផែនដីរាប់រយគីឡូរងនូវកម្ដៅនិងសម្ពាធទើបក្លាយជាពេជ្រ។វាឡើងមកលើផ្ទៃដីបានដោយសារការបន្ទុះភ្នំភ្លើង។

    A diamond in a pile of coal shows the evolution of a precious gem.

    ៨.ការប្រើប្រាស់ពេជ្រនៅក្នុងលោក ៨០ភាគរយគឺក្នុងរោងចក្រឧស្សាហកម្មនិង២០ភាគរយទៀតយកទៅធ្វើជាគ្រឿងអលង្ការ។

    ៩.នៅក្នុងលោកនេះមានស្រ្តីតែ១ភាគរយប៉ុណ្ណោះដែលមានពេជ្រជាកម្មសិទ្ធសម្រាប់ពាក់។ដូច្នេះប្រសិនបើអ្នកមានពេជ្រមួយគ្រាប់ដែរនោះ អ្នកនឹងក្លាយជាស្រ្តីក្នុងចំណោយមួយភាគរយភ្លាម។

    ១០.គ្រាប់ពេជ្រដែលគ្រប់គ្នាប្រាថ្នាគឺពេជ្រពណ៍ផ្កាឈូក ដែលគេគិតថាវាជារបស់កម្រ។

    ប្រភព៖ Jongdeng