ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថាជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជា ក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 60
រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថាជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជា ក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថាជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជា ក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

នៅវេលាម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។ក្នុងជំនួបនេះឯកឧត្តមបណ្ឌិត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជាក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹងសមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួនដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា ។

 

អត្ថបទទាក់ទង