ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាគ្រឹះដ៏រឹងមាំនៃក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរ លើរាជរដ្ឋាភិបាលដឹកនាំដោយតេជោសែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 66
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាគ្រឹះដ៏រឹងមាំនៃក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរ លើរាជរដ្ឋាភិបាលដឹកនាំដោយតេជោសែន ជ្រុងមួយនៃរាជធានីភ្នំពេញ

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាគ្រឹះដ៏រឹងមាំនៃក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរ លើរាជរដ្ឋាភិបាលដឹកនាំដោយតេជោ សែន ជាមួយនឹងការរំលេចឡើងវិញនូវជោគជ័យដ៏ត្រចះត្រចង់ និងដែលបានធ្វើឲ្យកក្រើកពិភពលោកក្នុងឆ្នាំ២០២២ កន្លងទៅ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងជាពិសេស ការចូលរួម ប្រជុំអាស៊ាន-សហគមន៍អ៊ឺរុបនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក ដែលបាននាំមកនូវ មោទនភាពជាតិក្រៃលែង។

វីដេអូរបស់អងញគភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថាគឺជាឆ្នាំដ៏សំខាន់ដែលសកម្មភាពគ្រប់បែបយ៉ាងប្រារព្ធធ្វើបាន ជាធម្មតាឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយតេជោ សែន អាចគ្រប់គ្រង ជំងឺកូវីដ ១៩ បានដោយប្រសិទ្ធភាព និងជោគជ័យ។ ជោគជ័យនៃការគ្រប់គ្រងជំងឺឆ្លងកូវីដ ១៩ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចផ្តើមរស់រវើកឡើងវិញគឺពិតជាអំណោយផលដល់ការចាយវាយ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។

ភាពសប្បាយរីករាយប្រកបដោយ ស្នាមញញឹមស្រស់ស្រាយត្រូវបានខ្មែរ រកឃើញឡើងវិញ និងកាន់តែបន្ថែមអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងសម័យសន្តិភាព បន្ទាប់ពី បានបាត់បង់អស់ជាច្រើនទសវត្សរ៍ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុល ពត។ មកដល់ចំណុចនេះ គ្មានពលរដ្ឋខ្មែរណាម្នាក់ចង់ឃើញ អតីតកាល ដ៏ខ្មៅងងឹតវិលមកវិញ នោះឡើយ។ ដើម្បីរក្សាក្តីសប្បាយរីករាយ និងរក្សាស្នាមញញឹម ដ៏ស្រស់ស្រាយនេះឲ្យបាន សម្រាប់ខ្លួនយើង និងអនាគតកូនចៅយើង ប្រជាពលរដ្ឋខ្មែរពិតជាយល់ យ៉ាងច្បាស់ណាស់ថា មានតែការគាំទ្រ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ គណបកក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទើបអាចធានាបាននូវស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដ៏ល្អប្រសើរនេះឲ្យស្ថិតស្ថេរ គង់វង្សជារៀងរហូត។ ជាមួយនឹងមោទនភាពនេះ ឆ្នាំ ២០២៣ គឺពិតជាបាននាំមកនូវក្តីសប្បាយរីករាយដល់ពលរដ្ឋខ្មែរគ្រប់ៗគ្នាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍៕

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង