ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ អត្តចរិតពិតរបស់ខ្ញុំពេញមួយជីវិត គឺមានតែការរៀនសូត្រ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 590
សម្តេចតេជោ ហ៊ុន សែន ៖ អត្តចរិតពិតរបស់ខ្ញុំពេញមួយជីវិត គឺមានតែការរៀនសូត្រសម្តេចតេជោ ហ៊ុន សែន ៖ អត្តចរិតពិតរបស់ខ្ញុំពេញមួយជីវិត គឺមានតែការរៀនសូត្រ

សម្តេចតេជោ ថ្លែងថា ដរាណាដែលសម្តេចនៅមានជីវិត គឺសម្តេចត្រូវសិក្សារៀនសូត្រពេញមួយជីវិត នេះជាអត្តចរិតរបស់សម្តេចផ្ទាល់។ សម្តេចឲ្យដឹងថា សម្តេចទទួលបានសញ្ញាបត្រកិត្តិយសមិនតិចជាង ១០នោះទេ នៅក្រៅប្រទេសមានចំនួន ២សញ្ញាបត្រ និងក្នុងប្រទេសមានច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនដល់ឥស្សរជនឆ្នើម មានសម្តេច ហេង សំរិន និងឯកឧត្តម សាយ ភូថង និងឥស្សរជន ជាច្រើនរូប និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ បានខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយប្រទេសជាតិ មានស្ថិរភាព និងមានការអភិវឌ្ឍជាតិ៕

អត្ថបទទាក់ទង