ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកជំងឺ ៨៨៦ នាក់ទៀតបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៣៦០នាក់ និងស្លាប់ ៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
កូវីដ-១៩ ៖ អ្នកជំងឺ ៨៨៦ នាក់ទៀតបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៣៦០នាក់ និងស្លាប់ ៤នាក់ កូវីដ-១៩ ៖ អ្នកជំងឺ ៨៨៦ នាក់ទៀតបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៣៦០នាក់ និងស្លាប់ ៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣៦០នាក់ អ្នកជាសះស្បើយចំនួន ៨៨៦នាក់ និងអ្នកស្លាប់ចំនួន ៤នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ថ្មីទាំងនោះ មាន ៤នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២២,៥៤៤នាក់, អ្នកជាសះស្បើយចំនួន ១៣,០០៦នាក់ និងអ្នកស្លាប់ចំនួន ១៥០នាក់៕

អត្ថបទទាក់ទង