ខ្មែរប៉ុស្ដិ៍ Close

ការសន្ទនារបស់លោក កឹម សុខា និងសម្ដេច ហ៊ុន សែន ៖ លោក កឹម សុខា បដិសេដមិនគាំទ្រនយោបាយរបស់លោក សម រង្ស៊ី និងប្ដេជ្ញាមិនកំសាករត់ចោលស្រុកឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2
ការសន្ទនារបស់លោក កឹម សុខា និងសម្ដេច ហ៊ុន សែន ៖ លោក កឹម សុខា បដិសេដមិនគាំទ្រនយោបាយរបស់លោក សម រង្ស៊ី និងប្ដេជ្ញាមិនកំសាករត់ចោលស្រុកឡើយ ការសន្ទនារបស់លោក កឹម សុខា និងសម្ដេច ហ៊ុន សែន ៖ លោក កឹម សុខា បដិសេដមិនគាំទ្រនយោបាយរបស់លោក សម រង្ស៊ី និងប្ដេជ្ញាមិនកំសាករត់ចោលស្រុកឡើយ

បើតាមទំព័រហ្វេសប៊ុក យុត្តិធម៌ សង្គម នៅយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នេះ បានបង្ហោះនូវកិច្ចសន្ទនាទាំងស្រុងតាមទូរសព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា អតីតប្រធានបក្សប្រឆាំងនៅកម្ពុជា។

តាមរយៈកិច្ចសន្ទនាដែលមានរយៈពេលជាង ៣០នាទីនេះ ថ្នាក់ដឹកនាំទាំងពីរបានជជែកគ្នាពីបញ្ហាផ្សេងៗទាក់ទងនឹងការត្រៀមតាក់តែងច្បាប់មួយចំនួនដែលនឹងបញ្ចូលវប្បធម៌សន្ទនាដែលអនុញ្ញាតអោយគណបក្សប្រឆាំង និងគណបក្សកាន់អំណាចអាចធ្វើការជាមួយគ្នាដោយវប្បធម៌ថ្មី មិន «ចាប់ដៃជាន់ជើង»។ បញ្ហាមួយទៀតគឺទាក់ទងនឹងទណ្ឌិត សម រង្ស៊ី ដែលតែងតែបំពានលើវប្បធម៌សន្ទនា ចាប់ដៃជាន់ជើង មិនទទួលខុសត្រូវលើពាក្យសំដីខ្លួនឯង និងគេចវេសមិនទទួលខុសត្រូវចំពោះមុខច្បាប់ដោយតែងតែរត់ចោលស្រុកជានិច្ច។ ក្នុងពេលជាមួយគ្នានោះដែរ លោក កឹម សុខា ក៏បានប្ដេជ្ញាថានឹងដឹកនាំគណបក្សប្រឆាំងដើម្បីកសាងសង្គមថ្លៃថ្នូរជាមួយគណបក្សកាន់អំណាច។

ខាងក្រោមនេះ ជាសារសម្លេងទាំងស្រុងដែលបានបង្ហោះដោយទំព័រហ្វេសប៊ុក យុត្តិធម៌ សង្គម នេះ៖

«ស្តាប់លោកប្រធាន កឹម សុខា ជជែកជាមួយលោក ហ៊ុន សែន ទើបដឹងច្បាស់ថា លោកប្រធាន កឹម សុខាយើង មិនត្រឹមតែមិនគាំទ្រនយោបាយឆ្កួតឡប់ៗរបស់សម រង្ស៊ី ប៉ុណ្ណោះទេ ថែមទាំងមិនកំសាករត់ចោលស្រុកអត់ស្វាងដូច សម រង្ស៊ី នោះដែរ។ នាំគ្នាស្តាប់ហើយស៊ែរអោយគ្នាយើងបានដឹងការពិតផង ! »