ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៤៤៨នាក់ ឆ្លងថ្មីចំនួន ៦៩០នាក់ និងស្លាប់ ៥នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1117
កូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៤៤៨នាក់ ឆ្លងថ្មីចំនួន ៦៩០នាក់ និងស្លាប់ ៥នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កូវីដ-១៩ ៖ អ្នកជាសះស្បើយថ្មីចំនួន ៤៤៨នាក់ ឆ្លងថ្មីចំនួន ៦៩០នាក់ និងស្លាប់ ៥នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទទី ៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៩០នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៤៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ៥៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០ ០៩៤នាក់, អ្នកជាសះស្បើយចំនួន ២២ ៦៣៦នាក់ និងអ្នកស្លាប់ចំនួន ២១៤នាក់៕