ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 48
គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសនៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យបៀលប្រា(BBU)ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា។ ដែលការផ្លាស់ប្ដូរនោះមាន ៖

  • ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត
  • ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព
  • ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕

អត្ថបទទាក់ទង