កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥១៩នាក់ អ្នកជាសះស្បើយចំនួន ៥៥៣នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១៩នាក់ អ្នកជាសះស្បើយចំនួន ៥៥៣នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៨ ២៤២ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៣ ៨៥១នាក់ និងស្លាប់សរុបចំនួន ១ ៧៦២នាក់៕