ខ្មែរប៉ុស្ដិ៍ Close

កណ្តុរ Magawa ដែលទទួលពានជើងឯកដោះមីនអន្តរជាតិនៅប្រទេសអង់គ្លេស បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
កណ្តុរ Magawa ដែលទទួលពានជើងឯកដោះមីនអន្តរជាតិនៅប្រទេសអង់គ្លេស បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព កណ្តុរ Magawa ដែលទទួលពានជើងឯកដោះមីនអន្តរជាតិនៅប្រទេសអង់គ្លេស បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជាស៊ីម៉ាក់ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហើយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។ លោក ហេង រតនា បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និង APOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសំរាប់បំរេីប្រតិ្តបត្តិការបោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

នៅក្នុងជំនួបជាមួយ លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជា លោក ហេង រតនា បានពិភាក្សាពីកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់ និងអង្គការ APOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពស៊ីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ កន្លងមកបានបញ្ជូនសុនខ ទៅបំរើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី។ សុនខរបស់យើងបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរហើយខាងអង្គការ APOPO បានស្នើសុំសុនខមួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត៕ AMS

អត្ថបទទាក់ទង