ខ្មែរប៉ុស្ដិ៍ Close

គិតមកត្រឹមថ្ងៃទី២៤ កុម្ភៈ មានទីតាំងសរុប ៦៣កន្លែងដែលមានការពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ២០ កុម្ភៈ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
គិតមកត្រឹមថ្ងៃទី២៤ កុម្ភៈ មានទីតាំងសរុប ៦៣កន្លែងដែលមានការពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» អាគារ The Bridge (រូបភាព RFI)

គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៦៣ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។

ទីតាំងទាំង ៦៣កន្លែងនោះមានដូចជា៖

  1. ក្លឹប N8
  2. Casa By Meridian
  3. Le Gong Guan Hotel
  4. Yi Lu Ling Xian
  5. City Comfort Hotel
  6. The Bridge
  7. The Point Service Apartment
  8. Mekong Street
  9. Pent House Apartment
  10. Skyline Dumex
  11. Somet Condominium
  12. Recidence L Olympic
  13. Prince Plazza Center
  14. Celeste Skybar
  15. Diamond Twin
  16. ក្លឹប Coco សណ្ឋាគារកណ្ដាលសួនច្បារ
  17. JuHao មុខហាងឆ្នេរមាស
  18. ហាង The World
  19. ហាងវ័នមិនសិន
  20. ក្លឹប ១៦៣ អតីតនគរសំរិទ្ធិ
  21. Love ក្រោយ X2
  22. វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី
  23. សាលា SIS
  24. សាលាបឋមសិក្សាកូលាបទី១
  25. សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ
  26. JinZun ខារ៉ាអូខេមុខព្រលាន
  27. បុរីហាយតិច
  28. ភូមិគ្រិះសិលា
  29. បុរីជីបម៉ុងលែន សែនសុខ
  30. Bali 2
  31. Bali 5
  32. ផាវីយា អាផាតមិន
  33. ទីតាំងផ្ទះ ង៉ាន សុភី
  34. ទីតាំងផ្ទះ ឡាយ គា
  35. គ្រួសារ រ័ត្ន ចាន់ថា
  36. រោងការនៅត្រពាំងក្រសាំង
  37. ភោជនីយដ្ឋានរ៉ូមែនទិច វត្តភ្នំ
  38. Golden Jazz
  39. គ្រួសារ សួស តូនី
  40. Residence L Boeng Tompon
  41. ហាង អ៊ីលូលីសៀង
  42. HH Hotel
  43. Diamond One
  44. Ny Ka Smy
  45. Gold Class
  46. Casa Villa
  47. Elysee
  48. ផ្ទះសំណាក់បឹងពេជ្រ
  49. សាន សាន បបរស
  50. Color Hotel
  51. Yue Tai Apartment
  52. Lucky 1 Guesthouse
  53. Rose Condo
  54. Olympia
  55. TK Royal 1
  56. Riveira
  57. Naki Suite
  58. ផ្ទះលេខ៦ ផ្លូវ៣៩៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  59. Rose Garden
  60. L Residence BKK3
  61. 7 days Hotel
  62. Sun City Basa
  63. ផ្ទះឈ្មោះ គិន កុលាប ផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង ខណ្ឌឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល៕

អត្ថបទទាក់ទង