ខ្មែរប៉ុស្ដិ៍ Close

ស្ថានឯកអគ្គរាជទូតកម្ពជាប្រចាំសាធារណរដ្ឋកូរ៉េជូនដំណឹងស្ដីពីការចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 57
ស្ថានឯកអគ្គរាជទូតកម្ពជាប្រចាំសាធារណរដ្ឋកូរ៉េជូនដំណឹងស្ដីពីការចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ស្ថានឯកអគ្គរាជទូតកម្ពជាប្រចាំសាធារណរដ្ឋកូរ៉េជូនដំណឹងស្ដីពីការចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងសិក្សា ធ្វើការ និងរស់នៅសាធារណរដ្ឋកូរ៉េជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យជិតដល់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ នឹងចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា​ ឆ្នាំ២០១៨ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ដែលមានអាសយដ្ធាន 대구시 달서구 성서공단로 213 (갈산동971-6) ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០ រសៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា ឥតបង់ថ្លៃនេះឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មានបន្ដ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • លោកស្រី ហេង វួចលាង 053-580-2362
  • លោក ជា លីសែ 010-4447-7168

អត្ថបទទាក់ទង