ខ្មែរប៉ុស្ដិ៍ Close

លោក ឡុង គឹមឃន ឬ «សូ សមយុទ្ធ» គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 98
លោក ឡុង គឹមឃន ឬ «សូ សមយុទ្ធ» គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក ឡុង គឹមឃន ឬ «សូ សមយុទ្ធ» គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បើតាមឆានែលតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ នេះ លោក ឡុង គឹមឃន ឬហៅក្រៅថា «សូ សមយុទ្ធ» បានសរសេរលិខិតមួយច្បាប់គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបទៅនឹងលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើឆានែលតេឡេក្រាមដដែល ដោយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ឡុង គឹមឃន ហៅ សូ សមយុទ្ធ នេះមកក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម
ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក
ឡុង គឹមឃន (ឈ្មោះហៅក្រៅ
សូ សមយុទ្ធ)ដែលសុំមកចូលរួមជីវភាព
នយោបាយជាមួយគណបក្សប្រជាជន
កម្ពុជា។

គួរបញ្ជាក់ថា លោក ឡុង គឹមឃន តែងតែសរសេរអត្ថបទរិះគន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ហើយលើកសសើរគណបក្សប្រឆាំង ដោយប្រើគណនីហ្វេសប៊ុកឈ្មោះ សូ សមយុទ្ធ៕

អត្ថបទទាក់ទង