ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1211
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៧ ១៩០ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨២ ៦៦៦នាក់ និងស្លាប់សរុបចំនួន ១ ៧៣០នាក់៕

អត្ថបទទាក់ទង