មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់នៅក្នុងការបុករះនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា
មានហេតុការបុករះមនុស្សនៅលើចិញ្ចើមផ្លូវដ៏មមាញឹកមួយនៃទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា កាលពីម៉ោង 1:30pm ម៉ោងនៅក្នុងប្រទេសកាណាដា ដែលត្រូវនឹងទាបភ្លឺថ្ងៃទី ២៤ ខែមេសានេះ។ មានការរាយការណ៍មកថា មានមនុស្សយ៉ាងតិចចំនួន ១០ នាក់បានស្លាប់ និង ១៥ នាក់ទៀតរងរបួស និងកំពុងតែទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។
សេចក្ដីរាយកាណ៍បឋមពីមន្ទីរពេទ្យ Sunnybrook នៃទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា បានបញ្ជាក់ថាក្នុងចំណោមអ្នករងរបួសទាំង ១៥ នាក់នោះ មាន ៥នាក់ របួសធ្ងន់បំផុត និង ៣នាក់ ផ្សេងទៀតរងរបួសធ្ងន់។
ហេតុការណ៍ដ៏អាក្រក់នេះបង្កឡើងដោយបុរសវ័យ ២៥ ឆ្នាំម្នាក់ឈ្មោះ Alek Minassian ។

បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង គេឃើញលោកអភិបាលក្រុង តូរ៉ុនតូ John Tory និងលោកនាយករដ្ឋមន្ត្រី កាណាដា លោក Trudeau បានចេញសាររំលែកទុក្ខ និងថ្កោលទោសនូវទង្វើមនុស្សឃាតដ៏អាក្រក់នេះ។
ប្រភព៖ globalnews.ca