កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៦៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៧ ១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨ ៩៧៤នាក់ និងស្លាប់សរុបចំនួន ៧៩៨នាក់៕