ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន ថ្លែងថា ការចុះហត្ថលេខាសន្យាកាត់ដីឱ្យគេគឺជារឿងក្បត់ជាតិថ្មីមួយទៀត!

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 53
សម្តេច​ ហ៊ុន សែន ថ្លែងថា ការចុះហត្ថលេខាសន្យាកាត់ដីឱ្យគេគឺជារឿងក្បត់ជាតិថ្មីមួយទៀត! សម្តេច​ ហ៊ុន សែន ថ្លែងថា ការចុះហត្ថលេខាសន្យាកាត់ដីឱ្យគេគឺជារឿងក្បត់ជាតិថ្មីមួយទៀត!

ថ្លែង​សំ​ដៅ​ទៅ​លើ​ទណ្ឌិត សម​​ រង្ស៊ី អតីតមេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានផ្ញើ​សារ​នយោបាយ​ដ៏សំ​ខាន់​មួយ​ជូន​ជន​រួម​ជាតិ​ថា  រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃចរចារឿងព្រំដែនជាមួយប្រទេសជិតខាង មួយតឹក មួយផឹង មិនយល់ព្រមបោះបង់ឡើយ ប៉ុន្តែរឿងដែល​គេ សំ​ដៅ​លើ​អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ចុះហត្ថលេខាកាត់ទឹកដីខ្មែរ៤ខេត្តឱ្យវៀតណាមនៅពេលដែលខ្លួនឈ្នះឆ្នោតនោះ មិនមែនជារឿងតូចទេ គឺជារឿងក្បត់ជាតិមួយថ្មីទៀតហើយ។

សម្តេច​តេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅ​ក្នុងឱកា​សអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ ទៅកោះប៉ែន «ស្ពានកោះប៉ែន» ដែលស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ចុះហត្ថលេខាឱ្យគេ ៤ខេត្តហើយ ចោទហ៊ុន សែន ឥឡូវខ្លួនឯងហើយ។ ចឹងសុំ លោក កុក ស បញ្ជាក់ លោក កុក ស អត់ចេះខ្មែរមួយម៉ាត់។ រឿងនេះមិនតូចទេ កាត់ដីឲ្យគេ៤ខេត្ត ក្រសួងមហាផ្ទៃចាត់ការរឿងនេះ»

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បើលោក កុក ស ជាខ្មែរមានចាំបាច់ត្រូវការចុះហត្ថលេខាជាមួយគ្នាកាត់ដីឱ្យគ្នាធ្វើអ្វី ហើយមួយទៀតលោក កុក ស នោះមិនចេះខ្មែរទេ គឺនិយាយភាសាអង់គ្លេស។ សម្តេច​ ហ៊ុន សែន បានចាត់តាំងឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហា​ផ្ទៃធ្វើការស៊ើបអង្កេតរឿងចុះហត្ថលេខាកាត់ដីឱ្យវៀតណាមដែលនេះ គឺជារឿងក្បត់ជាតិថ្មីមួយទៀត៕

អត្ថបទទាក់ទង