កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៩៦នាក់ អ្នកជាសះស្បើយចំនួន ៨១៣នាក់ និងអ្នកស្លាប់ចំនួន ៣៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៩៦នាក់ អ្នកជាសះស្បើយចំនួន ៨១៣នាក់ និងអ្នកស្លាប់ចំនួន ៣៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦៧ នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៤ ៦១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៦ ១៧៨នាក់ និងស្លាប់សរុបចំនួន ៩៨៦នាក់៕