សម្តេចគិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញអុជធូបបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញអុជធូបនៅព្រះអង្គចេកព្រះអង្គចម និង លោកតារាជ ដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ហើយពិធីនោះក៏មានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។
នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងចម្រើនសេចក្ដី សុខជូនប្រទេសជាតិ ដែលប្រារព្ធឡើងនៅមុខប្រាសាទ អង្គរវត្ត ខេត្តសៀមរាប ហើយពិធីសាសនាដ៏ធំមួយនេះ មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។
សូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមកម្មវិធីបួងសួងចម្រើនសេចក្តីខុសនេះឱ្យបានច្រើនកុះករ ដែលកម្មវិធី ត្រូវចាប់ ផ្ដើម នៅម៉ោង៧:៣០នាទីព្រឹក ខណៈរាប់បាត្រប្រគេនព្រះសង្ឃ នឹងត្រូវរៀបចំឡើងនៅម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ២០១៧ស្អែកនេះ៕