ខ្មែរប៉ុស្ដិ៍ Close

អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត បានជាសះស្បើយ និងរកឃើញករណីវិជ្ជមានថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត បានជាសះស្បើយ និងរកឃើញករណីវិជ្ជមានថ្មីចំនួន ១នាក់ នៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត បានជាសះស្បើយ និងរកឃើញករណីវិជ្ជមានថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ និងរកឃើញករណីនាំចូលថ្មីចំនួន ១នាក់។

អ្នកជាសះស្បើយថ្មីចំនួន ១នាក់នោះ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកឯករណីរកឃើញថ្មីចំនួន ១នាក់ គឺបុរសជនជាតិបារាំង មានអាស័យដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៨នាក់៕

អត្ថបទទាក់ទង