ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះជាថ្ងៃទី ២៥ហើយ ដែលកម្ពុជារកពុំឃើញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មី ហើយថ្ងៃនេះក៏ពុំមានករណីជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ២នាក់ដដែល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 5
ថ្ងៃនេះជាថ្ងៃទី ២៥ហើយ ដែលកម្ពុជារកពុំឃើញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មី ហើយថ្ងៃនេះក៏ពុំមានករណីជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ២នាក់ដដែល ថ្ងៃនេះជាថ្ងៃទី ២៥ហើយ ដែលកម្ពុជារកពុំឃើញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មី ហើយថ្ងៃនេះក៏ពុំមានករណីជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ២នាក់ដដែល

គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី។ គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី ២៥ហើយ ដែលកម្ពុជារកពុំឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។

អ្នកដែលនៅតែកំពុងបន្តសម្រាកព្យាបាលគឺស្ត្រីជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តបន្ទាយមានជ័យ និងបុរសជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តកំពង់ឆ្នាំង ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖

អត្ថបទទាក់ទង