ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 41

នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងរោងចក្រ ឡឺក្រោន ស៊ូ អ៉ិនដាសស្ទ្រី (LECROWN SHOES INDUSTRY) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៥ឆ្នាំកន្លងទៅ ជាស្ថានភាពដ៏លំបាកសម្រាប់កម្ពុជា ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
  2. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណកម្មករ កម្មការិនី ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណការគោរពស្រឡាញ់របស់កម្មករ កម្មការិនី ចំពោះសម្តេច។ សម្តេចតេជោ ចាត់ទុកការគោរពស្រឡាញ់នេះ លើសពីមេដឹកនាំ គឺប្រៀបដូចជាសាច់ញាតិ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកម្មករ និយោជិត ផ្អាកក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត តែត្រូវបន្តធ្វើក្រោយបោះឆ្នោត។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជន មានគោលនយោបាយដឹកនាំជាក់លាក់ ទោះបីជំហានគីង្គក់ តែទៅមុខសន្សឹមៗ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ចាម នឹងមានវត្តមានរោងចក្រជាបន្តបន្ទាប់ទៀត។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសតូចមួយ តែមានទំហំនៃការនាំចេញរហូតដល់ទៅជិត ២២ពាន់លានដុល្លារ មិនមែនជារឿងសាមញ្ញនោះទេ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគចុះមកតាមខេត្ត។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្នាដៃកូនខ្មែរមិនអន់ទេ។ តែត្រូវតែបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនទំនិញមួយចំនួនដេរនៅហុងកុង ហើយមកបង្ហើយនៅកម្ពុជា។ តែបច្ចុប្បន្ន គឺដេរនៅកម្ពុជាទាំងអស់។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលកន្លងទៅកម្ពុជា ជួបការលំបាកដោយសារកូវីដ១៩ តែកម្ពុជានៅតែមានសេចក្តីសុខ ដោយសារតែកម្ពុជា មានសុខសន្តិភាព។
  12. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាធ្វើយ៉ាងណាកុំឱ្យរោងចក្រមានជម្លោះ មានបងតូចបងធំ និងគ្រឿងញៀន។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ និយោជិតថា បើគ្មានរោងចក្រទេ នោះពួកគេនឹងត្រូវធ្វើស្រែចម្ការ មិនអាចមានការងារនៅតាមរោងចក្រនោះទេ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៅកែរោងចក្រ និងកម្មករ និយោជិត គឺត្រូវពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចខ្វះគ្នាបាននោះឡើយ។
  15. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឱ្យមានការរារាំង និងបំផ្លាញការបោះឆ្នោត។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមបក្សប្រឆាំងរងគ្រោះព្រោះអណ្តាតអត់ឆ្អឹង។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីលោក ហ៊ុន ម៉ាណែត ឡើងតាមអ្វីក៏ដោយ ឱ្យតែស្របច្បាប់។
  20. សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ក្រុមប្រឆាំងក្រៅប្រទេស តើបុគ្គលរូបណា មានគុណសម្បត្តិសម្រាប់ធ្វើនាយករដ្ឋមន្ត្រី?
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងគ្មានយុវជនសម្រាប់បន្តនយោបាយនោះឡើយ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនធ្វើនាយករដ្ឋមន្ត្រី ក៏សម្តេចនៅតែធ្វើជាប្រធានបក្ស ជាអ្នកគ្រប់គ្រងនយោបាយ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងគ្មាននរណាមានសមត្ថភាពស្មើលោក ហ៊ុន ម៉ាណែត នោះឡើយ។ ជាពិសេសជំនាញលោតឆ័ត្រយោង និងបាញ់កាំភ្លើង។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនក្បត់ជាតិ សម រង្ស៉ី គ្មានការលើកលែង ឬការអនុគ្រោះណាមួយនោះឡើយ។ ជនណាចង់បានរួចខ្លួន ត្រូវផ្តាច់ខ្លួនចេញពីជនក្បត់ជាតិ សម រង្ស៉ី។
  25. សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាជាចំហរទៅកងកម្លាំងនៅទិសយោធភូមិភាគទី១ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ រួមគ្នាទប់ស្កាត់ក្រុមឧទ្ទាមនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា។
  26. សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថា មេជនឧទ្ទាមវាយប្រហារនៅ វៀតណាម អាចកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។ នេះជាអង្គការចាត់តាំងមួយ ដែលមានការចាត់តាំងច្បាស់លាស់។
  27. សម្តេចតេជោ ហ៊ុន សែន ប្រកាសហាមបរទេសអន្តរាគមន៍រឿងជនឧទ្ទាមនៅវៀតណាម ដែលរត់ចូលកម្ពុជា។ បើកម្ពុជា ចាប់បានគឺនឹងបញ្ជូនទៅកាន់វៀតណាមវិញ។
  28. សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបង្កើនការស្រាវជ្រាវកុំឱ្យក្រុមឧទ្ទាមទាំងនោះ មកសម្ងំលាក់ខ្លួននៅកម្ពុជា។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីក្រុមភេរវកម្មមកពីស្រុកណា ក៏កម្ពុជាចាប់បញ្ជូនទៅវិញដែរ៕

Fresh News

អត្ថបទទាក់ទង