ខ្មែរប៉ុស្ដិ៍ Close

Bloomberg ៖ ការស្ទង់មតិនៅអាស៊ីអាគ្នេយ៍បានរកឃើញថា ចិនបានយកឈ្នះអាមេរិក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចកំពូល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 82
Bloomberg ៖ ការស្ទង់មតិនៅអាស៊ីអាគ្នេយ៍បានរកឃើញថា ចិនបានយកឈ្នះអាមេរិក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចកំពូល Bloomberg ៖ ការស្ទង់មតិនៅអាស៊ីអាគ្នេយ៍បានរកឃើញថា ចិនបានយកឈ្នះអាមេរិក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចកំពូល

ការស្ទង់មតិថ្មីមួយបានឱ្យដឹងថា «ប្រទេសចិនត្រូវបានគេចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាមានការប្រុងប្រយ័ត្នចំពោះជំហរទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូងក៏ដោយ»។

ការស្ទង់មតិលើប្រជាជនអាស៊ីអាគ្នេយ៍ចំនួន ១៦៧៧នាក់ ដោយវិទ្យាស្ថាន ISEAS-Yusof Ishak បានរកឃើញថា «៧៦,៧% បានចាត់ទុកប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិកទទួលបានតែ ៩,៨%ប៉ុណ្ណោះ»។

ទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីរដ្ឋបាលរបស់លោក បៃឌិន បានបង្ហាញអំពីយុទ្ធសាស្ត្ររបស់ខ្លួនស្តីពីការចូលរួមជាមួយតំបន់អាស៊ីកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់កណ្តាលនៃអ្នកដែលមានទស្សនៈវិជ្ជមានចំពោះប្រទេសចិនបានឱ្យដឹងថា «ការយល់ឃើញអាចនឹងប្រែក្លាយទៅជាអវិជ្ជមានវិញ ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសរបស់ពួកគេ»។

«យុទ្ធវិធីកណ្តាប់ដៃដែក» «Strong-arm Tactics» របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងគឺជាបញ្ហាកង្វល់ធំបំផុត ក្នុងចំណោមអ្នកដែលត្រូវបានស្ទង់មតិ ដោយក្នុងនោះ ៤៦,២% បាននិយាយថា «វាអាចបង្កផល
ប៉ះពាល់ដល់ការយល់ឃើញរបស់ពួកគេចំពោះប្រទេសចិន» ហើយវាគឺជាក្តីកង្វល់ដ៍ចម្បងបំផុតរបស់បណ្តាប្រទេស ដែលជារដ្ឋទាមទារទាំងអស់ ដោយក្នុង នោះ ៥៦,៩% គឺជាប្រជាជនដែលស្ថិតនៅក្នុងប្រទេស
ម៉ាឡេស៊ី, ៧១,២%នៅប្រទេសហ្វីលីពីន និង ៥៥,៣% នៅប្រទេសវៀតណាម។

ការស្ទង់មតិនៅថ្ងៃពុធនេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានមកជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជា ចំពេលកើតមានការព្រួយបារម្ភជុំវិញបញ្ហាថា «តើតំបន់នេះអាចរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗបានដែរឬទេ រាប់ចាប់ពីជម្លោះនៅសមុទ្រចិនខាងត្បូង រហូតដល់ជម្លោះស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

ក្នុងចំណោម ៥៨,១% នៃអ្នកឆ្លើយតប បានបង្ហាញការមិនទុកចិត្តចំពោះប្រទេសចិន ដោយក្នុងនោះជិតពាក់កណ្តាលនៃពួកគេ បានលើកឡើងនូវការភ័យខ្លាចថា «ទីក្រុងប៉េកាំងអាចប្រើប្រាស់អំណាចសេដ្ឋកិច្ចនិងយោធា ដើម្បីបង្កការគំរាមកំហែងមកលើអធិបតេយ្យភាពរបស់ប្រទេសពួកគេ» ហើយមនុស្សភាគច្រើនយល់ថា «ប្រទេសចិនគួរតែគោរពអធិបតេយ្យភាពជាតិ និងមិនត្រូវរារាំងជម្រើសគោលនយោបាយបរទេសរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឡើយ»។

ការសិក្សាមួយដែលបានធ្វើឡើងកាលពីខែធ្នូ ដោយវិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានបង្ហាញអំពីការធ្លាក់ចុះឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី នៅក្នុងឆ្នាំទី២ នៃការរាតត្បាតនៃវីរុស កូវីដ-១៩ ខណៈដែលអាមេរិកបានបន្តពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់ តាមរយៈកិច្ចការការទូតកាន់តែល្អប្រសើរជាងមុន។

យោងតាមការ សិក្សារបស់ ISEAS «សមាជិកភាពរបស់ចិននៅក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) អាចនឹង បង្កើតឱ្យមានទាំងឱកាស និងបញ្ហាប្រឈមសម្រាប់តំបន់»។

ប្រសិនបើចិនអាចចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះបាន មនុស្សចំនួន ៣១% យល់ថា «វានឹងជួយកាត់បន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយអាចនឹងជួយដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន»។ ក៏ប៉ុន្តែ មនុស្សជាង ៣០% មិនយល់ស្របនឹងការលើកឡើងបែបនេះទេ។

ជិត ៦០% នៃ អ្នកឆ្លើយតប បានសាទរចំពោះការពង្រឹងក្រុម QUAD ដែលជាភាពជាដៃគូក្នុងតំបន់ដែលរួមមានសហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន និងអូស្ត្រាលី ខណៈដែល ៣៦,៤% យល់ថា ភាពជាដៃគូសន្តិសុខរបស់សហរដ្ឋអាមេរិក ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលមានឈ្មោះថា «AUKUS» នឹងជួយរក្សាតុល្យភាពអំណាចយោធារបស់ចិនដែលកំពុងកើនឡើង៕ Bloomberg

អត្ថបទទាក់ទង