ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុង ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ចេញពីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកសារ 7
ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុង ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ចេញពីកម្ពុជា ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុង ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ចេញពីកម្ពុជា

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា។

ការច្រានចោលនេះធ្វើឡើងបន្ទាប់ពីវេបសាយវៀតណាម luatvetnam.vn បានផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)។

ក្រសួងសុខាភិបាល បានបញ្ជាក់ថាមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។

បុគ្គលជាជនជាតិ វៀតណាមរូបនេះ រស់នៅឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះ តែម្ដង។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែល ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ ក្រសួងសុខាភិបាលនៅតែប្រកាន់ ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែល ជាជំងឺរាតត្បាតដ៏កាចសាហាវជាសកល៕

អត្ថបទទាក់ទង