ខ្មែរប៉ុស្ដិ៍ Close

ល្អម្ល៉េះ! ចង់ជិះរថភ្លើងអត់អស់លុយ ពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត ស្រួលផុតលេខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 46
ល្អម្ល៉េះ! ចង់ជិះរថភ្លើងអត់អស់លុយ ពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត ស្រួលផុតលេខ ល្អម្ល៉េះ! ចង់ជិះរថភ្លើងអត់អស់លុយ ពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត ស្រួលផុតលេខ

ជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ដល់​ប៉ោយប៉ែត ពី​ប៉ោយប៉ែត​មក​ភ្នំពេញ​វិញ និងពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ អាច​ជិះ​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។ មាន​ប្រិយមិត្ត​ជា​ច្រើន ចង់​ដឹង​ពី​របៀប​កក់​សំបុត្រ​តើ​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ?

បើ​តាម​លោក ប៊ុនណា តារា ជា​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Royal Railway Cambodia ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា ដើម្បី​អាច​ជិះរថភ្លើង​ដោយ​ឥត​គិត​ថ្លៃ បងប្អូន​គ្រាន់​តែ​ទៅ​ដល់​ស្ថានីយ​ឲ្យ​បាន​មុន​ម៉ោង​៦​កន្លះ​ព្រឹក​ជា​ការ​ស្រេចដោយ​មិន​ចាំបាច់​មាន​សំបុត្រ​នោះ​ទេ។ ម៉ោង​៦​កន្លះ​រថភ្លើង​នឹង​ចាប់​ផ្ដើម​រត់​តែម្ដង។ ដូចនេះ​ហើយ គ្រាន់​តែ​ទៅ​ចាំ​មុន​ម៉ោង បន្ទាប់​មក​ឡើង​ជិះ មិន​បាច់​ព្រួយ​រឿង​សំបុត្រ​ឡើយ។ សូមបញ្ជាក់ថា ទាំងចេញពីភ្នំពេញ និងចេញពីប៉ោយប៉ែតម៉ោងចេញដំណើរដូចគ្នា។

យ៉ាង​ណា​ក្ដី​បុគ្គលិក​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្លូវ​ដែក​រូប​នេះ​ប្រាប់​ថា សេវាកម្ម​ដឹក​បាន​តែ​មនុស្ស​ប៉ុណ្ណោះ មិន​ទាន់​មាន​ទូ​បន្ថែម​សម្រាប់​ដាក់​រថយន្ត ម៉ូតូ កង់​ទៅ​តាម​នោះ​ទេ។ កាន់​តែ​ពិសេស​បងប្អូន​មិន​បាច់​ព្រួយ​បារម្ភ ខ្វះ​កន្លែង​អង្គុយ​នោះ​ទេ ក្នុង​មួយ​ទូ​រថភ្លើង​អាច​ផ្ទុក​មនុស្ស​ពី ៥០ ទៅ​៦០​នាក់​ឯណោះ។ បើ​មនុស្ស​កាន់​តែ​ច្រើន ក្រុមហ៊ុន​នឹង​បន្ថែម​ទូរថភ្លើង​ទៀត មិន​ឲ្យ​បងប្អូន​ខក​ជើង​ឡើយ។

ចំពោះ​ទីតាំង​ស្ថានីយ​រថភ្លើង​នៅ​ភ្នំពេញ គឺ​នៅ​ទល់​មុខ​អគារ​វឌ្ឍនៈ ដែល​បងប្អូន​អាច​ទៅ​រង់ចាំ​បាន។ ចំណែក​ឯ​ស្ថានីយ​នៅ​ប៉ោយប៉ែត​វិញ គឺ​នៅ​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត។ បើ​ស្រួល​យ៉ាង​នេះ​ហើយ​នៅ​កាល​ទៀត នាំ​គ្នា​ទៅ​ជិះ​ឲ្យ​សប្បាយ​ណាណី​ម្ដង​មើល៕

អត្ថបទ៖ សប្បាយ