ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ស្ម័គ្រស្លាប់ប្តូរយក ១០០ ដុល្លារ ដើម្បីការពារស្រមោល សម រង្ស៊ី ?

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
លិខិតមិត្តអ្នកអាន៖  ស្ម័គ្រស្លាប់ប្តូរយក ១០០ ដុល្លារ ដើម្បីការពារស្រមោល សម រង្ស៊ី ? លិខិតមិត្តអ្នកអាន៖ ស្ម័គ្រស្លាប់ប្តូរយក ១០០ ដុល្លារ ដើម្បីការពារស្រមោល សម រង្ស៊ី ?

នេះពិតជារឿងគួរឲ្យហួសចិត្តនិងឈឺចាប់ខ្លាំងណាស់សម្រាប់សកម្មជនអ្នកគាំទ្រសមរង្ស៊ីកាលបើបានដឹងអំពីផែនការទុច្ចរិតប្រកបដោយការមាក់ងាយជីវិតសកម្មជនរបស់ខ្លួនពីសំណាក់លោកសមរង្ស៊ី។

តាមរយៈព័ត៌មានបែកធ្លាយចេញពីមនុស្សជំនិតៗរបស់សមរង្ស៊ីនៅក្រៅស្រុកនិងជាពិសេសអ្នកនៅក្នុងស្រុកដែលតែងតែមករួមតុហូបកាហ្វេជជែកពិភាក្សាគ្នាអំពីបញ្ហាសង្គមនិងនយោបាយជាមួយខ្ញុំជាញឹកញាប់ធ្វើអោយខ្ញុំក្តាប់បាននូវព័ត៌មានអំពីផែនការអមនិងទទួលលោកសមរង្ស៊ី។

មនុស្សជំនិតជាមួយសមរង្ស៊ីដែលកូនគាត់ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញបានទម្លាយប្រាប់ខ្ញុំកាលពីយប់មិញនិងព្រឹកនេះថាលោកសមរង្ស៊ីកំពុងរៀបចំផែនការជ្រើសរើសសកម្មជននិងជនដៃដល់ដែល

ស្ម័គ្រស្លាប់ជំនួសខ្លួនក្នុងមួយខេត្តត្រឹម១០០នាក់ជាថ្នូរនឹងការផ្តល់ទឹកប្រាក់១ម៉ឺនដុល្លារសម្រាប់ខេត្តនីមួយៗពោលគឺសកម្មជនស្ម័គ្រស្លាប់ម្នាក់នឹងទទួលបានលុយឧបត្ថម្ភ១០០ដុល្លារពីលោកសមរង្ស៊ីនៅក្នុងបេសកកម្មស្ម័គ្រស្លាប់ជំនួសគាត់នៅថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថាសកម្មជនដែលត្រូវលោកសមរង្ស៊ីជ្រើសរើសទាំងនោះនឹងត្រូវគេប្រើឲ្យចេញមុខបង្កចលនាវឹកវរក្នុងប្រទេសនៅថ្ងៃ៩វិច្ឆិកាដែលលោកសមរង្ស៊ីប្រកាសថានឹងវិលចូលស្រុកវិញ។ផែនការរើសអ្នកស្ម័គ្រស្លាប់នេះត្រូវបានសមរង្ស៊ីចាត់តាំងខ្សែបណ្តាញពីក្រៅប្រទេសហើយឲ្យបណ្តាញរបស់ខ្លួននៅក្នុងប្រទេសជាអ្នកទទួលអនុវត្ត។សកម្មជនជាច្រើនដែលបានចេញទៅទទួលផែនការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុនសែននេះបានសំដែងការខឹងសម្បារនិងការហួសចិត្តយ៉ាងខ្លាំងជាមួយលោកសមរង្ស៊ីដោយនាំគ្នាលាន់មាត់និងគ្រវីក្បាលស្ទើរដាច់ថា«មិនគួរលោកប្រធានប្រមាថជីវិតកូនចៅដល់ម្លឹងសោះ! គាត់អោយលុយ១០០ដុល្លារជាថ្នូរនឹងការយកជីវិតទៅការពារនិងស្ម័គ្រស្លាប់ជំនួសលោកប្រធាន? ”

ដោយសារតែទប់កំហឹងចំពោះការប្រមាថជីវិតបែបនេះមិនបានទើបបានជាសកម្មជនស្នូលដែលបានទៅទទួលផែនការក៏ដូចជាមុខសញ្ញាមួយចំនួនដែលគេបានទាក់ទងជួលអោយស្ម័គ្រស្លាប់ការពារលោកសមរង្ស៊ីនោះបានទម្លាយរឿងសម្ងាត់នេះចេញមកក្រៅ។

ទន្ទឹមនឹងនោះក៏នៅមានមនុស្សដែលស្ថិតក្នុងខ្សែបណ្តាញរបស់លោកសមរង្ស៊ីក៏បានលួចខ្សឹបប្រាប់ខ្ញុំដោយក្តីឈឺចាប់ផងដែរដោយពួកគេបានសម្តែងនូវការតក់ស្លុតជាពន់ពេកពេលឃើញទង្វើប្រមាថអាយុជីវិតមនុស្សពីសំណាក់មេដឹកនាំខ្លួនបែបនេះ។

ខ្ញុំគិតចុះគិតឡើងទៅលោកសមរង្ស៊ីនេះពិតជាមិនព្រមបោះបង់ចោលនូវរបៀបធ្វើនយោបាយដោយយកពលរដ្ឋជាចំណាប់ខ្មាំងហើយយកសកម្មជនខ្លួនជាឈ្នាន់និងជារបាំងការពារខ្លួនដូចលោកកឹមសុខានិយាយមែន។

លើសពីការប្រមាថអាយុជីវិតសកម្មជនរបស់ខ្លួនដោយផ្តល់តម្លៃត្រឹម១០០ដុល្លារសម្រាប់ជីវិតមនុស្សម្នាក់នោះទៅទៀតខ្ញុំយល់ថាសកម្មភាពដែលរៀបចំចាត់ចែងដោយលោកសមរង្ស៊ីនិងគូកនគាត់នេះក៏ជាផែនការធ្វើអំពើភេរវកម្មដ៏ធំមួយសំដៅផ្តួលរំលំរដ្ឋាភិបាលភ្នំពេញផងដែរ។ទង្វើនេះពិតជាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិក៏ដូចជាធ្វើអោយខូចសណ្តាប់ធ្នាប់សង្គមហើយពិតជាអាចឈានដល់អំពើហិង្សាបង្ហូរឈាមនិងការបាត់បង់ជីវិតមនុស្សទៀតផងដោយជៀសមិនរួច។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ? ពីព្រោះលោកសមរង្ស៊ីបានប្រើលុយពីបរទេសដើម្បីអោយជ្រើសរើសអ្នកស្ម័គ្រស្លាប់និងអ្នកហ៊ានប្រើអំពើហឹង្សាជាពិសេសគឺពួកជនដៃដល់ឲ្យចេញមុខបង្កើតឧប្បទ្ទវហេតុដើម្បីដុតស្ថានការណ៍អោយក្តៅតាមយុទ្ធសាស្ត្រនិងយុទ្ធវិធីនៃបដិវត្តពណ៌។ហើយទង្វើបែបនេះទៀតសោតគឺគ្មានអ្វីខុសពីអំពើដែលក្រុមភេរវជនអាយស៊ីសឬអាល់កៃដាដែលបានបង្វឹកសកម្មជនរបស់ខ្លួនឲ្យស្ម័គ្រស្លាប់ហ៊ានឱបគ្រាប់បែកធ្វើអត្តឃាតដើម្បីសម្លាប់មនុស្សបែបភេរវកម្មតាមគោលដៅដែលពួកគេចង់បាននោះទេ។

កាលពីមុនគេធ្លាប់តែលឺពាក្យស្ម័គ្រស្លាប់ចេញពីក្រុមជីហាតដែលជាបណ្តាញភេរវជនអន្តរជាតិ។ប៉ុន្តែឥឡូវនេះលោកសមរង្ស៊ីក៏កំពុងបង្កើតបណ្តាញភេរវជនស្ម័គ្រស្លាប់នៅកម្ពុជាផងដែរ។

ប្រសិនបើសមរង្ស៊ីបង្កើតបានសម្រេចមែននោះមេភេរវជនរូបនេះច្បាស់ជាប្រើប្រាស់កូនចៅរបស់ខ្លួនដែលស្ម័គ្រស្លាប់ទាំងនោះជាថ្នូរនឹងលុយ១០០ដុល្លារឲ្យចេញធ្វើសកម្មភាពនៅថ្ងៃទី៩វិច្ឆិកាខាងមុខក្នុងគោលបំណង:

ទី១៖ ដើម្បីបង្កើតឲ្យមានអំពើភេរវកម្មវឹកវរហិង្សាបង្ហូរឈាមនិងឈានដល់មានការស្លាប់មនុស្សដើម្បីជាលេសប្រកាសថាខ្លួនមិនចូលស្រុកវីញដោយសារតែអាជ្ញាធររដ្ឋាភិបាល

ប្រើអំពើហិង្សា។ការប្រើលេសបែបនេះគឺគ្មានអ្វីក្រៅពីដើម្បីបិទបាំងភាពកំសាករបស់ខ្លួនដែលមិនហ៊ានវិលចូលស្រុកដូចពាក្យសន្យាក្អេងក្អាងរបស់ខ្លួនគាត់នោះឡើយពីព្រោះពេលនេះទាំងសកម្មជនរបស់សមរង្ស៊ីផ្ទាល់ទាំងពលរដ្ឋខ្មែរទូទៅសឹងតែរកមិនបានអ្នកដែលហ៊ានជឿហ៊ានភ្នាល់ថាសមរង្ស៊ីហ៊ានវិលចូលស្រុកដូចមាត់គាត់ថានោះឡើយ។

ដូច្នេះលោកសមរង្ស៊ីត្រូវតែបង្កើតផែនការសំរាប់ដកថយមិនចូលស្រុកដោយរកលេសសមស្របណាមួយដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលជាមនុស្សកំសាក។

ទី២៖ ដើម្បីទម្លាក់កំហុសទៅលើសមត្ថកិច្ចរដ្ឋាភិបាលរបស់លោកហ៊ុនសែនថាជាអ្នកប្រើអំពើហិង្សាទៅលើសកម្មជនរបស់ខ្លួនហើយស្រែកពីក្រៅប្រទេសឲ្យសហគមន៍អន្តរជាតិថ្កោលទោសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូចដែលសមរង្ស៊ីធ្លាប់បានធ្វើជាហូរហែររួចមកហើយ។

ប៉ុន្តែពិតជាភ័ព្វសំណាងណាស់ដែលផែនការនេះត្រូវបានបែកធ្លាយដោយសារតែលោកសមរង្ស៊ីបានកំណត់តម្លៃជីវិតរបស់”សកម្មជនស្ម័គ្រស្លាប់ម្នាក់ត្រឹម100ដុល្លារដែលថោកជាងជ្រូកខ្វៃមួយក្បាលទៅទៀត” ។នេះពិតជាមូលហេតុដែលបានធ្វើអោយសកម្មជននិងអ្នកគាំទ្រសមរង្ស៊ីជាច្រើនបានខឹងសម្បារចំពោះការប្រមាថជីវិតរបស់ពួកគេ។មានសកម្មជនខ្លះថែមទាំងបាននិយាយដោយកំហឹងថាតម្លៃជីវិតសកម្មជនម្នាក់ដែលលោកប្រធានផ្តល់ឲ្យពិតជារឿងឈឺចាប់និយាយមិនចេញហើយក៏បានសម្តែងនូវការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងដែលខំគាំទ្រលោកសមរង្ស៊ីកាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយខ្ញុំយល់ថារដ្ឋាភិបាលពិតជាក្តាប់បាននូវផែនការរបស់សមរង្ស៊ីនេះហើយច្បាស់ជាមិនអាចអត់ឱនអោយបានឡើយចំពោះផែនការភេរវកម្មមួយនេះ។

ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែលធ្លាប់ហែលឆ្លងកាត់ច្រើនរបបនយោបាយជាពិសេសការរត់គេចគ្រាប់កាំភ្លើងនិងគ្រាប់បែកដែលយន្តហោះអាមេរិកបានទម្លាក់ក៏ដូចជាការឆ្លងកាត់របបឃោរឃៅកាប់សំលាប់ប្រជាជនឯងដោយពួកប៉ុលពតនិងចុងក្រោយនេះការរត់ភៀសខ្លួនដោយភ្លើងសង្គ្រាមស៊ីវីលខ្ញុំសំណូមពរយ៉ាងទទូចអោយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការក្តៅជាបន្ទាន់ទាំងចំពោះអ្នកផ្តួចផ្តើមគំនិតអ្នកទទួលផែនការនៅក្នុងប្រទេសនិងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងផែនការភេរវកម្មដ៏គ្រោះថ្នាក់នេះ។

ទោះយ៉ាងណាខ្ញុំនៅតែយល់ថាសកម្មជនមួយចំនួនដែលបានចេញទៅទទួលផែនការកសាងកម្លាំងស្ម័គ្រស្លាប់ពីលោកសមរង្ស៊ីនិងគូកនរបស់គាត់ពិតជាមិនឆោតល្ងង់រហូតដល់ហ៊ានយកជីវិតមនុស្សម្នាក់ទៅដូរនឹងលុយ100ដុល្លារនោះទេ។ម៉្យាងវិញទៀតខ្ញុំជឿជាក់ថាពួកគេក៏ពិតជានឹងបានរួចខ្លួនប្រសិនបើបោះបង់ចោលនូវផែនការនេះឬចេញមកសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចហើយប្រហែលជាអាចទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលថែមទៀតផងពីព្រោះពួកគេបានបង្ហាញនូវភាពថ្លៃថ្នូរនិងកិត្តិយសក្នុងការជួយការពារសេចក្តីសុខនិងអាយុជីវិតប្រជាជន។

ផ្ទុយទៅវិញបើសិនជាពួកគេនៅតែបន្តរឹងរូសឬទៅចូលរួមក្នុងផែនការភេរវកម្មនោះ  ពួកគេពិតជានឹងត្រូវសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាក់ជាមិនខានព្រោះនេះជាបទល្មើសផ្តួលរំលំរដ្ធាភិបាលតាមបញ្ជាស្រមោលសមរង្ស៊ី៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង