ទស្សនាវីដេអូ៖ ការកាត់ជំនួយបរទេសជាសមិទ្ធផលដ៏ធំបំផុតរបស់អតីតបក្សប្រឆាំង
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 2017 នេះ បានចេញផ្សាយ នូវវីដេអូមួយ ក្រោមចំណងជើងថា «ការកាត់ជំនួយបរទេសជាសមិទ្ធផលដ៏ធំបំផុតរបស់អតីតបក្សប្រឆាំង»។
តាមរយៈវីដេអូដែលមានរយៈពេល 19នាទីនិង 44 វិនាទី ដែលអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផលិតឡើង អាចក្នុងគោលបំណង ពន្យល់សាធារណៈ ជាការឆ្លើយតប ទៅនឹងអតីតប្រធានបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃបក្សប្រឆាំង ដែលបាននិងកំពុងញុះញង់ប្រជាពលរដ្ឋនិងកម្មកររោងចក្រ ឲ្យងើបបះបោរធ្វើបាតុកម្ម បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយ កាលពីថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2017 ក្នុងទៅ។
ម្យ៉ាងវិញទៀតវីដេអូនេះ ក៏ក្នុងន័យចង់បង្ហាញថា នៅពេលមានទណ្ឌកម្មសេដ្ឋកិច្ចណាមួយកើតមានឡើង គឺជាចេតនាអាក្រក់ ដែលបក្សប្រឆាំងទម្លាក់ថាជាកំហុសរបស់បក្សកាន់អំណាច ប៉ុន្តែ វីដេអូនេះ ហាក់មានន័យថា ជាការបង្វែងគុណសម្បត្តិដ៏ធ្ងន់ និងការទទួលខុសត្រូវទាំងអស់នេះឲ្យទៅបក្សប្រឆាំងវិញ។
សូមទស្សនាវីដេអូដូចតទៅ៖