ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៩៣៨នាក់ ខណៈអ្នកជំងឺចំនួន ៣៦១នាក់ជាសះស្បើយ និង ១នាក់ទៀតបានស្លាប់
ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីកើនដល់ចំនួន ៩៣៨នាក់ ខណៈអ្នកជំងឺចំនួន ៣៦១នាក់ បានជាសះស្បើយ និងអ្នកជំងឺ ១នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៩៣៨នាក់ គឺសុទ្ធសឹងតែជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០ កុម្ភៈ។ ក្នុងនោះរួមមាន៖
- ភ្នំពេញ (608)
- កណ្ដាល (175)
- ព្រះសីហនុ (77)
- បន្ទាយមានជ័យ (51)
- កំពង់ស្ពឺ (14)
- តាកែវ (4)
- កំពង់ចាម (3)
- ត្បូងឃ្មុំ (2)
- ពោធិ៍សាត់ (1)
- ស្វាយរៀង (1)
- បាត់ដំបង (1)
- សៀមរាប (1)
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦.២៩៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១៥.៧៤៤នាក់, អ្នកជាសះស្បើយចំនួន ៥.៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០.៣៩៤នាក់, និងអ្នកដែលបានស្លាប់ដោយសារជំងឺនេះមានចំនួន ១០៧នាក់៕