ខ្មែរប៉ុស្ដិ៍ Close

មកដឹងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៃវីរុស Coronavirus របស់ចិន ~ តើវីរុសនេះ មានដើមកំណើតមកពីសហរដ្ឋអាមេរិកពិតមែនឬទេ?

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 72
មកដឹងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៃវីរុស Coronavirus របស់ចិន ~ តើវីរុសនេះ មានដើមកំណើតមកពីសហរដ្ឋអាមេរិកពិតមែនឬទេ? មកដឹងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៃវីរុស Coronavirus របស់ចិន ~ តើវីរុសនេះ មានដើមកំណើតមកពីសហរដ្ឋអាមេរិកពិតមែនឬទេ?

Global Research – បណ្តាញព័ត៌មានលោកខាងលិចបាន ចូលរួមយ៉ាងសកម្មនិងបានធ្វើការពិពណ៌នាជាផ្លូវការថា : ការផ្ទុះឡើង នៃវីរុស Coronavirus ថ្មីនេះ បានចាប់ផ្តើមនៅ ក្នុងប្រទេសចិន ដោយលើកឡើងថា វាមានដើមកំណើតចេញពីសត្វនៅក្នុងផ្សារមួយ នៅទីក្រុងវូហាន។

តាមពិត អស់ពេលជាយូរណាស់មកហើយ ដើមកំណើតរបស់វីរុស នេះមិនត្រូវបានគេដឹងទេ។ ប៉ុន្តែពេលនេះ បើ យោងទៅតាម របាយការណ៍របស់ចិននិងជប៉ុន បានបង្ហាញថា : វីរុសនេះ មានដើមកំណើតមកពីទីតាំងផ្សេងៗជាច្រើន ប៉ុន្តែបានចាប់ផ្តើមរីករាលដាល យ៉ាងខ្លាំងបន្ទាប់ពីបានទៅដល់ទីផ្សារនៅវូហាន។

និយាយឱ្យចំទៅ វីរុស នេះមិនមានដើមកំណើត នៅប្រទេសចិនទេ ហើយបើយោងតាម របាយការណ៍ជាភាសាជប៉ុននិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត «វីរុសនេះ ប្រហែលជាមានដើម កំណើតមកពី សហរដ្ឋអាមេរិក»។ បន្ទាប់ពីប្រមូលសំណាកហ្សែននៅក្នុងប្រទេសចិន អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញជាដំបូងថា វីរុសនេះមិនមានប្រភពចេញមកពីផ្សារអាហារសមុទ្រទេ ប៉ុន្តែមានប្រភពមិនស្គាល់អត្តសញ្ញាណជាច្រើន។

តាមការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវជនជាតិចិន បង្ហាញថា វីរុស Coronavirus ថ្មីនេះអាចចាប់ផ្តើមឆ្លងពីមនុស្សទៅមនុស្សនៅចុងខែ វិច្ឆិកាពីកន្លែងមួយដែល មិនមែននៅទីផ្សារអាហារ សមុទ្រនៅវូហានទេ។ ការសិក្សាដែលបានចុះផ្សាយនៅលើគេហទំព័រ ChinaXiv បានបង្ហាញថា វីរុស Coronavirus ថ្មីនេះត្រូវបានគេនាំទៅកាន់ទីផ្សារអាហារសមុទ្រពីទីតាំងមួយផ្សេងទៀត ហើយបន្ទាប់មកបានរីករាល ដាលយ៉ាងឆាប់រហ័សចេញពីផ្សារនោះ ដោយសារតែការប៉ះពាល់ជិតស្និទ្ធ។

ការសិក្សាជឿថា អ្នកផ្ទុកវីរុសនេះបានចម្លងវីរុសនេះទៅឱ្យកម្មករ ឬ អ្នកលក់ណាម្នាក់នៅផ្សារអាហារសមុទ្រហួណាន ដែលជាទីផ្សារអ៊ូអរ ងាយស្រួលក្នុងការចម្លងវីរុសបន្តទៅអ្នកទិញដែល បណ្តាលឱ្យមានការរីក រាលដាលកាន់តែខ្លាំងនៅដើមខែធ្នូ ឆ្នាំ2019។ អាជ្ញាធរវេជ្ជសាស្ត្រចិន និងភ្នាក់ងារស៊ើបការណ៍ សម្ងាត់ បន្ទាប់មកក៍បានធ្វើការស្រាវជ្រាវរក ប្រភពដើមនៃវីរុសនេះ ដោយប្រមូលសំណាក ហ្សែនជិត 100 គំរូពី ប្រទេសចំនួន 12 នៅលើ ទ្វីបចំនួន 4 ដើម្បីកំណត់ ភាពផ្សាំនិងបម្រែបម្រួល នៃវីរុស។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវនេះ ពួកគេ បានកំណត់ថា : ការផ្ទុះប្រហែលជាបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ភ្លាមៗ បន្ទាប់ពីការប្រារព្ធពិធី Military Game នៅ ទីក្រុងវូហាន។

បន្ទាប់មក ពួកគេបានធ្វើការសន្និដ្ឋានដូចគ្នានឹងអ្នកស្រាវជ្រាវជនជាតិជប៉ុនដែរថា : វីរុសនេះ មិនបានចាប់ផ្តើមនៅ ប្រទេសចិនទេ ប៉ុន្តែត្រូវបាននាំមកពីខាងក្រៅ។ នេះបើតាមអ្នកជំនាញផ្លូវដង្ហើមកំពូលរបស់ប្រទេសចិនលោក Zhong Nanshan បាន និយាយនៅថ្ងៃទី27 ខែមករាថា «បើទោះបី វីរុស Covid-19 ត្រូវបានគេរកឃើញដំបូងនៅ ប្រទេសចិនក៏ដោយ ក៏វាមិនមានន័យថា វាមាន ប្រភពចេញមកពីប្រទេសចិននោះទេ។»

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានផ្សាយថា វីរុស Coronavirus អាចមាន ដើមកំណើតមកពី សហរដ្ឋអាមេរិក។ នៅក្នុងខែកុម្ភៈ ឆ្នាំ2020 របាយការណ៍ព័ត៌មាន Asahi របស់ជប៉ុនបានអះអាងថា មេរោគនេះមានដើម កំណើតនៅ សហរដ្ឋអាមេរិក មិនមែន នៅប្រទេសចិនទេ ហើយ មួយចំនួន (ឬច្រើន) នៃ ការស្លាប់របស់ជនជាតិអាមេរិកចំនួន 14,000នាក់ ដែលត្រូវ បានគេរាយការណ៍ថា ស្លាប់ដោយសារជំងឺផ្តាសាយ តាមពិតអាច បណ្តាលមកពីវីរុស Coronavirus។ នៅថ្ងៃទី14 ខែកុម្ភៈ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ពួកគេ នឹងចាប់ផ្តើមធ្វើតេស្តអ្នក ដែលមានជំងឺដូចជំងឺផ្តាសាយដើម្បីរកមើលវីរុស Coronavirus នេះ នៅមន្ទីរពិសោធន៍ សុខភាពសាធារណៈនៅ Los Angeles, San Francisco, Seattle, Chicago និងញូវយ៉ក។

បណ្តាញទូរទស្សន៍ Asahi បានបង្ហាញឯកសារវិទ្យាសាស្ត្រ សម្រាប់ការអះអាងរបស់ ពួកគេដោយលើកឡើងថា គ្មាននរណាម្នាក់អាចដឹងពីមូលហេតុនៃការ ស្លាប់នោះទេ ពីព្រោះសហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ក្នុងការធ្វើតេស្ត ឬមិនបានបង្ហាញ លទ្ធផល។ ប្រទេសជប៉ុន ព្យាយាមមិនឆ្លើយសំណួរ ពាក់ព័ន្ធនឹងបញ្ហាថាតើ វីរុសនេះកើតឡើងដោយឯកឯង ឬត្រូវបានបង្កើតឡើងដោយមនុស្ស ហើយវាកើតឡើងដោយ ចៃដន្យ ឬក៏មានចេតនាអ្វីមួយនៅពីក្រោយ។

ជប៉ុនគ្រាន់តែបញ្ជាក់ថា :ការផ្ទុះឡើងនៃវីរុសអាចកើតមានមុនគេនៅ សហរដ្ឋអាមេរិក។ ការអះអាងទាំងនេះ មិនត្រឹមតែកើតមាន នៅក្នុងប្រទេសជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមាននៅក្នុងប្រទេសចិនផងដែរដែលបាន រាលដាលពាសពេញបណ្តាញសង្គមចិន ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ Military World Game ដែលត្រូវបាន ប្រារព្ធធ្វើនៅទីក្រុងវូហានកាលពីខែតុលា ហើយត្រូវបានគេយល់ថា វីរុស នេះអាចត្រូវបានចម្លងនៅពេលនោះ មកពី ប្រភពជនជាតិបរទេស។

ប្រហែលជាប្រតិភូអាមេរិកបាននាំវីរុស នេះទៅវូហាន ហើយបម្រែបម្រួលមួយចំនួនបានកើតឡើងចំពោះវីរុស នេះដែលធ្វើឱ្យវាកាន់តែ មានលក្ខណៈធ្ងន់ធ្ងរនិងងាយឆ្លងដែលជាហេតុ បណ្តាលឱ្យមានការរីក រាលដាលយ៉ាងខ្លាំងនៅឆ្នាំនេះ។ អ្នកជំនាញខាងផ្នែកវីរុសជនជាតិតៃវ៉ាន់បានលើកឡើងថា វីរុស Coronavirus មាន ដើមកំណើតនៅ សហរដ្ឋអាមេរិក។ ហើយបន្ទាប់មក តៃវ៉ាន់បានផ្សាយកម្មវិធីព័ត៌មានតាម ទូរទស្សន៍មួយ នៅថ្ងៃទី27 ខែកុម្ភៈ ដែល បង្ហាញដ្យាក្រាម (Diagram) និងគំនូសតាងមួយដែល បង្ហាញថា វីរុសនេះមាន ប្រភពមកពី សហរដ្ឋអាមេរិក។

ខ្លឹមសារនៃព័ត៌មានផ្សាយនោះគឺ អ្នកជំនាញខាងផ្នែកវីរុស និងឱសថ បានពន្យល់ថា ប្រភេទវីរុសដែលឆ្លងនៅតៃវ៉ាន់ កើតមានតែនៅអូស្រ្តាលី និងអាមេរិកប៉ុណ្ណោះ ហើយដោយសារជនជាតិតៃវ៉ាន់មិនអាចឆ្លងពី ជនជាតិអូស្ត្រាលី ដូច្នេះការឆ្លងនៅតៃវ៉ាន់ អាចកើតចេញពីជនជាតិអាមេរិក។ ទីតាំងភូមិសាស្ត្រ ដែលមានភាពខុសគ្នាច្រើនបំផុតនៃវីរុស ត្រូវតែជាប្រភពដើមនៃវីរុស។ «មានតែសហរដ្ឋអាមេរិកទេដែលមានវីរុសទាំង 5ប្រភេទដែលត្រូវបានគេស្គាល់ (ខណៈពេលដែលវូហាន និងករណី ភាគច្រើននៅចិនមានតែមួយប្រភេទ» ហើយក៏ដូចគ្នាសម្រាប់តៃវ៉ាន់ និងកូរ៉េខាងត្បូង ថៃនិងវៀតណាម សិង្ហបុរីនិងអង់គ្លេស ប៊ែលហ្សិក និងអាល្លឺម៉ង់) ដែលអាច បញ្ជាក់ថា ហ្សែននៃវីរុស ដែលមាននៅក្នុងប្រជាជាតិដទៃទៀត ប្រហែលជាមាន ដើមកំណើតមកពី សហរដ្ឋអាមេរិក។

ប្រទេសកូរ៉េ និងកោះតៃវ៉ាន់មានគំរូហ្សែននៃ វីរុសខុសពីប្រទេសចិន ដែលប្រហែលជាមានការ ចម្លងច្រើន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់ជីវិតច្រើនទេ (ដែលអាចមានអត្រាស្លាប់តែ 1/3 នៃប្រទេសចិន)។ ទាំងអ៊ីរ៉ង់ និងអ៊ីតាលី មិនត្រូវបានគេរាប់បញ្ចូលក្នុងការធ្វើតេស្តខាងលើ នោះទេ ប៉ុន្តែប្រទេសទាំង២ ឥឡូវនេះត្រូវបានគេដឹងថា មានគំរូហ្សែន នៃវីរុសខុសៗគ្នាពី ប្រទេសចិនដែល មានន័យថា «វាមិនមាន ដើមកំណើតមកពី ប្រទេសចិនទេ គឺវាអាចត្រូវបាននាំមកពីប្រភពមួយផ្សេងទៀត»

គួរកត់សម្គាល់ផងដែរថា គំរូហ្សែននៃ វីរុសដែលមាននៅក្នុងប្រទេសអ៊ីតាលីមាន អត្រាមរណភាពប្រហាក់ ប្រហែលនឹងប្រទេសចិន ខណៈដែលគំរូហ្សែននៃ វីរុសដែលកើតមាននៅ ប្រទេសអ៊ីរ៉ង់មានលក្ខណៈធ្ងន់ធ្ងរជាងគេបំផុត ដែលមានអត្រា ស្លាប់ពី 10% ទៅ 25% ដោយសារតែចំនួនដ៏ ច្រើនលើសលុបនៃប្រព័ន្ធផ្សព្វផ្សាយលោកខាង លិចបានផ្តោតមកលើប្រទេសចិន «មនុស្សភាគច្រើននៅលើពិភព លោកជឿថា វីរុសឆ្លងនេះមានប្រភពចេញពី ប្រទេសចិន ប៉ុន្តែពេលនេះ វាទំនងជាមិនដូច្នេះទេ»

ដោយមានមនុស្សក្នុងប្រទេសប្រហែល 50 ពាសពេញពិភពលោក បានឆ្លងនូវវីរុសនេះ យ៉ាងហោចណាស់មួយករណី វាពិតជា សំខាន់ណាស់ក្នុងការពិនិត្យមើលគំរូហ្សែន នៃវីរុសពីប្រទេសនីមួយៗ ដើម្បីកំណត់ទីតាំងប្រភពដើម និងគំរូនៃការឆ្លងរាលដាលនៅទូទាំងពិភពលោក។ អ្នកជំនាញខាងផ្នែកវីរុសបានបញ្ជាក់បន្ថែម ទៀតថា : ថ្មីៗនេះសហរដ្ឋអាមេរិកមាន ករណីជំងឺសួត(pulmonary fibrosis) ជាង 200 ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ដោយសារ តែអសមត្ថភាពរបស់អ្នកជំងឺក្នុងការដកដង្ហើម ប៉ុន្តែស្ថានភាពនិង រោគសញ្ញារបស់ពួកគេ ហាក់ដូចជាមិនពាក់ព័ន្ធនឹងជំងឺសួត (pulmonary fibrosis) ទេ។

អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា ការស្លាប់ ទាំងនោះបណ្តាលមកពី ការប្រើប្រាស់បារីអេឡិចត្រូនិច (e-cigarette)។ វេជ្ជបណ្ឌិតតៃវ៉ាន់បានលើកឡើងថា ការផ្ទុះវីរុសនេះអាចចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ2019 នៅពេលដែលជនជាតិជប៉ុនមួយចំនួនបានធ្វើដំណើរទៅកាន់កោះហាវ៉ៃ ហើយបាន វិលត្រឡប់ទៅផ្ទះវិញ ដោយមានឆ្លងវីរុស ហើយដែលពួកគេ មិនដែលធ្លាប់ទៅប្រទេសចិននោះទេ។

គេហទំព័រព័ត៌មានចិន ដ៏លេចធ្លោឈ្មោះ Huanqiu បានលើកឡើងពីករណីមួយនៅសហរដ្ឋអាមេរិក ដែលសាច់ញាតិរបស់ស្ត្រីម្នាក់ត្រូវបានប្រាប់ដោយគ្រូពេទ្យថា «ស្ត្រីម្នាក់ នោះបានស្លាប់ដោយសារជំងឺផ្តាសាយ ប៉ុន្តែសំបុត្រមរណភាពរបស់ នាងបានចុះថាស្លាប់ដោយសារវីរុស Coronavirus»។ យើងមិនអាចបញ្ជាក់ ពីចំនួនករណីបែបនេះ នៅក្នុងសហរដ្ឋអាមេរិកបាននោះទេដោយសារ CDC ហាក់ដូចជាមិនមានឧបករណ៍តេស្តដែលអាចជឿទុកចិត្តបាន និងបាន និងកំពុងធ្វើតេស្តរកវីរុសតិចតួច ឬមិនបានធ្វើ ទាល់តែសោះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក (ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្ម) ប្រទេសចិនបានទទួលរង នូវជំងឺរាតត្បាតជាច្រើន ដូចជាជំងឺផ្តាសាយបក្សី H7N4 (ខែកុម្ភៈ 2018) ជំងឺផ្តាសាយបក្សី H7N9 (ខែមិថុនា 2018) ជំងឺផ្តាសាយជ្រូក (ខែសីហា 2018) ការរាតត្បាតដ៏ធំ នៃដង្កូវនៅក្នុងខេត្តចំនួន 14ក្នុងប្រទេសចិន (ខែឧសភា 2019) ការផ្ទុះឡើងនូវវីរុស Coronavirus (ខែធ្នូ 2019) និងចុងក្រោយគឺជំងឺផ្តាសាយបក្សីនៅខេត្តហ៊ូណាន (ខែមករា ឆ្នាំ2020)៕

ប្រភពដើម៖ https://www.globalresearch.ca/china-coronavirus-shocking-update/5705196

អត្ថបទទាក់ទង