ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 57
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ

នៅព្រឹកថ្ងៃសុក្រ ទី ០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៩ ខែកក្កដា ព្រះមហាក្សត្រនឹងយាងដាំកូនឈើនៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជំនួយការរបស់សម្តេច បានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណីក្នុងខេត្តបន្ទាយមានជ័យ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលែងកូនត្រី គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិនោះទេ គឺអាចធ្វើរាល់ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនទឹកជ្រៅត្រីច្រើន ប្រជាជនតិច តែបច្ចុប្បន្នទឹករាក់ ត្រីតិច ប្រជាជនច្រើន។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានសន្តានជាមនុស្ស គឺត្រូវទទួលស្គាល់ស្ថានភាពនៃការប្រែប្រួលនេះ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការធុញទ្រាន់ចំពោះអ្នកលើកដដែលពីការបាត់បង់ព្រៃឈើ។ សម្តេចតេជោ បានលើកឡើងថា ការបាត់បង់ព្រៃឈើដោយសារការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ហើយមានតម្រូវការលើការធ្វើលំនៅឋាន និងការបង្កបង្កើនផល។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យមានការលែងកូនត្រីចូលទៅទន្លេ និងបឹងបួរ ដើម្បីបង្កើនផលត្រី ហើយការចិញ្ចឹមត្រី ក៏ត្រូវជំរុញផងដែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
  8. សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយ។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចវិបុលបញ្ញា សុខ អាន ជាជនរងគ្រោះមួយរូបនៅអាងត្រពាំងថ្ម ក្នុងរបបខ្មែរក្រហម។
  11. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោក លឹម គានហោ សាងសង់ផ្លូវខ្នងទំនប់អាងត្រពាំងថ្ម។
  12. សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំនេះ។
  13. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិ ហើយត្រូវប្រកាសជាបណ្តើរៗនូវតំបន់គ្មានមីន។
  14. សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលការចូលរួមពីវិស័យឯកជន ក្នុងការដោះមីននៅកម្ពុជា។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣បន្តទៀត។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពមានត្រូវប្រឹងរក្សា កុំចាំបាច់បាត់បង់សន្តិភាព ទើបប្រឹងរកមកវិញ។
  19. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដាក់គម្រោងជួសជុលស្ពានខូចខាតដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ទៅក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងខែមិថុនា ចំណូលពន្ធដារ និងគយ ឡើងដល់ជិត ៥០០លានដុល្លារ។
  21. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃទី៣០ ខែមិថុនា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣ករណី។
  22. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយដែរ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
  24. សម្តេចតេជោ ហ៊ុន សែន ថ្លែងហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លឺ ឬលេងសើចលើបណ្តាញសង្គមនោះឡើយ។ បើយកទៅលេងសើច ឬបំភ្លៃ មិនអាចរួចខ្លួននោះឡើយ។
  25. សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យទាញភ្ជាប់រឿងចាប់ខ្លួនជនបំភ្លៃព័ត៌មានអ្នកស្លាប់ដោយសារកូវីដ-១៩ ទៅជាមួយបក្សភ្លើងទៀន។
  26. សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា មិនមានការរើសអើងជាតិសាសន៍ សាសនា និន្នាការនយោបាយ ឬពណ៌សម្បុរនោះឡើយ។
  27. សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋលើការឡើងថ្លៃប្រេងឥន្ធនៈ ព្រោះជាបញ្ហាសាកល។ សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋប្រើរថយន្តដើរដោយថាមពលអគ្គិសនី ជំនួសការប្រើរថយន្តប្រេងឥន្ធនៈ។

Fresh News

អត្ថបទទាក់ទង