វីដអូពិសេស ៖តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ចេញនូវវីដេអូដ៏មានសារៈសំខាន់មួយ ដែលមានចំណងជើងថា «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ? មានរយៈពេល ៤៦នាទី និង៥១វិនាទី។
វីដេអូនេះ បានបង្ហាញនូវការលូកដៃចូលយ៉ាងជ្រៅរបស់មហាអំណាចលោកខាងលិច និងការកើតមាននូវបដិវត្តពណ៌នៅតាមបណ្តាប្រទេសមួយចំនួន វិនាសកម្មដែលបានកើតឡើង និងអង្គការអន្តរជាតិធំៗជាច្រើនដែលពាក់ព័ន្ធនឹងចលនាបដិវត្តពណ៌នៅតាមបណ្តាប្រទេសទាំងនោះ។ ជាងនេះទៅទៀត វីដេអូនេះ ក៏បានរំលេចនូវសកម្មភាពនៃការដឹកនាំ អនុវត្តបដិវត្តពណ៌នៅកម្ពុជា ដែលមេដឹកនាំបក្សប្រឆាំងបានសារភាពថា ខ្លួនទទួលបញ្ជាពីសហរដ្ឋអាមេរិក អោយអនុវត្តការផ្តួលរំលំរដ្ឋាភិបាល យកគម្រូតាមប្រទេសយូហ្គូស្លាវី និងស៊ែប៊ីផងដែរ។ ក្រៅពីនេះ មានសម្តីេមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀតដែលបង្ហាញនូវចេតនានៃការដឹកនាំធ្វើការផ្តួលរំរដ្ឋអំណាចស្របច្បាប់យ៉ាងពិតប្រាកដ និងមិនអាចប្រកែកបាន។
សូមទស្សនាវីដេអូពិសេសនេះ ដូចតទៅ៖