ខ្មែរប៉ុស្ដិ៍ Close

កុំភ្លេចទៅចូលរួមពិព័រណ៍​បច្ចេកវិទ្យា​​នៅផ្សារ​ទំនើប​អ៊ីអន​ម៉លភ្នំពេញទាំងអស់គ្នាណា!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ បច្ចេកវិទ្យា 1551
កុំភ្លេចទៅចូលរួមពិព័រណ៍​បច្ចេកវិទ្យា​​នៅផ្សារ​ទំនើប​អ៊ីអន​ម៉លភ្នំពេញទាំងអស់គ្នាណា!កុំភ្លេចទៅចូលរួមពិព័រណ៍​បច្ចេកវិទ្យា​​នៅផ្សារ​ទំនើប​អ៊ីអន​ម៉លភ្នំពេញទាំងអស់គ្នាណា!

មនុស្ស​យន្ត​ឆ្លាតវៃ​ដ៏​ទំនើប​ កំពុង​ត្រៀម​ដាក់​តាំង​បង្ហាញ​ក្នុង​«ពិព័រណ៍​បច្ចេកវិទ្យា» ធំ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធ្វើ​នៅ​ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប​អ៊ីអន​ម៉ល ភ្នំពេញ រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី ១៧ ដល់ ១៩ សីហា ២០១៨ រៀប​ចំ​ដោយ​ក្រុមហ៊ុន​ VR Event Planner និង អ៊ីអនម៉ល​ ដើម្បី​ផ្តល់​បទពិសោធន៍​ និង​ចំណេះដឹង​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​​ ដល់​​​សាធារណៈ​ជន។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​ដាក់​តាំង​ឧបករណ៍​អេឡិចត្រូនិច​សម្បូរ​បែប​ជា​ច្រើន​ប្រភេទ​ សម្ភារៈ​ហ្គេម និង​គ្រឿង​កុំព្យូទ័រ​ទំនើប​ទាន់​សម័យ និង​កម្មវិធី​ដេញ​ថ្លៃ​ទំនិញ​ចាប់​ផ្ដើម​ពី​តម្លៃ ១ ដុល្លា​ឡើង​ទៅ ហើយ​អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ​នឹង​ទទួល​បាន​​រង្វាន់​ជាទី​គាប់​ចិត្ត​ភ្លាមៗ។

​អ្នក​ក៏​មាន​ឱកាស​ទទួល​បាន​រង្វាន់​សន្ធឹក​សន្ធាប់​ ដោយ​គ្រាន់​តែ​​ចូល​រួម​លេង​ល្បែង​កម្សាន្ត​សប្បាយ​ៗ នៅ​លើ​វេទិកា ក្នុង​រយៈពេល​ ៣ ថ្ងៃ​ពេញ ដែល​ឧបត្ថម្ភ​ដោយ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​យើង​ដែល​មាន​ដូចជា Konfulon – Grab – Baseus – T.O. Group – EATON – MSI និង Sabay Novel ។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ហ្វេសប៊ុក VREventPlanner ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 086 988 298 / 081 998 288 / 098 824 499 ៕