ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ និងរកឃើញករណីឆ្លងថ្មីចំនួន ៣នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 17
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ និងរកឃើញករណីឆ្លងថ្មីចំនួន ៣នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ និងរកឃើញករណីឆ្លងថ្មីចំនួន ៣នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់ ខណៈពេលដែលរកឃើញករណីឆ្លងថ្មីចំនួន ៣នាក់គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។

អ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ទាំងនោះមានដូចជា៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ

ចំណែកឯអ្នកដែលរកឃើញឆ្លងថ្មីទាំង៣នាក់នោះវិញ មានដូចជា៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. បុរសជនជាតិខ្មែរ អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ កន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៥៦នាក់ ក្នុងនោះមានអ្នកជំងឺ៣៩៩នាក់បានជាសះស្បើយ និងអ្នកជំងឺ៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង