
សេណារីយ៉ូ ៣ សម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាមអ៊ុយក្រែន និងអត្ថន័យនៃសេណារីយ៉ូនីមួយៗសម្រាប់ចិន
ចិនកំពុងត្រៀមរៀបចំខ្លួនសម្រាប់ការបង្កើនអំណាចសកលនៅក្រោយសង្រ្គាមនៅអ៊ុយក្រែនបញ្ចប់។ ប៉ុន្តែសំណួរនៅពេលនេះសម្រាប់ប្រធានាធិបតីចិន Xi Jinping គឺថា «តើសេណារីយ៉ូមួយណាដែលទំនងនឹងកើតឡើង, តើចិនអាចដើរតួនាទីអ្វីបាន ហើយតើលទ្ធផលនីមួយៗនឹងមានន័យយ៉ាងណាសម្រាប់ចិន»។ នៅពេលដែលសង្រ្គាមនៅតែបន្តអូសបន្លាយ ភាពខ្លាំងនៃការសហការគ្នារវាងចិននិងរុស្ស៊ីនឹងត្រូវរងនូវការធ្វើតេស្តសាកល្បងដែលមិនធ្លាប់មានពីមុនមក។