ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការនានាចំពោះបុគ្គលល្មើសដែលក្លែងបន្លំដាក់រូបប្រាសាទអង្គរវត្តលើបាវអង្ករដើម្បីលក់នៅលើទីផ្សារបរទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការនានាចំពោះបុគ្គលល្មើសដែលក្លែងបន្លំដាក់រូបប្រាសាទអង្គរវត្តលើបាវអង្ករដើម្បីលក់នៅលើទីផ្សារបរទេស ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការនានាចំពោះបុគ្គលល្មើសដែលក្លែងបន្លំដាក់រូបប្រាសាទអង្គរវត្តលើបាវអង្ករដើម្បីលក់នៅលើទីផ្សារបរទេស

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់នានាដើម្បីស្វែងរកប្រភព និងបុគ្គលល្មើសសំដៅបញ្ឈប់ការធ្វើចរាចរណ៍ទំនិញក្លែងបន្លំអត្តសញ្ញាណ ដែលបានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល (ចាប់តាំងពីដំណាក់កាលផលិត រហូតដល់មាត់ច្រកចេញ) ដោយមានការចូលរួមសហការពីវិស័យឯកជន និងក្រុមហ៊ុននាំចេញជាដើម៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

អត្ថបទទាក់ទង