ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការរៀបចំធ្វើគោលនយោបាយស្តីពីស្វាយចន្ទី ដើម្បីផលិតកម្ម និងសមត្ថភាពប្រកួតប្រជែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការរៀបចំធ្វើគោលនយោបាយស្តីពីស្វាយចន្ទី ដើម្បីផលិតកម្ម និងសមត្ថភាពប្រកួតប្រជែង ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការរៀបចំធ្វើគោលនយោបាយស្តីពីស្វាយចន្ទី ដើម្បីផលិតកម្ម និងសមត្ថភាពប្រកួតប្រជែង

ក្នុងគោលបំណងក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងពិភពលោក ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពន្លឿនការរៀបចំធ្វើគោលនយោបាយស្តីពីស្វាយចន្ទី ដើម្បីផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។

គោលនយោបាយនេះ រំពឹងថា នឹងធ្វើឲ្យកម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ។ សេចក្តីព្រាងគោនយោបាយនេះ កំពុងក្នុងដៃក្រសួងពាណិជ្ជកម្ម រៀបចំចងក្រងនៅឡើយ និងពុំទាន់ដឹងថា នឹងបញ្ចប់នៅរួចរាលនៅពេលណានោះទេ។

សមាគមស្វាយចន្ទីប្រចាំសាខាខេត្តកំពង់ធំ លោក ទ្រី គឹមស៊្រាង ដែលជាអនុប្រធានសមាគម បានឲ្យដឹងថា លោកបានដឹងអំពីព័ត៌មាន ដែលក្រសួងពាណិជ្ជកម្មកំពុងរៀបចំគោលនយោបាយស្តីពីស្វាយចន្ទីនេះខ្លះៗ ហើយលោកគាំទ្រចំពោះគោលនយោបាយនេះ។ លោក រំពឹងថា គោលនយោបាយស្តីពីស្វាយចន្ទីរបស់រដ្ឋាភិបាលនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកដាំដុះស្វាយចន្ទី ដែលកំពុងជួបប្រទះ ហើយនឹងជំរុញឲ្យផលិតកម្មស្វាយ ចន្ទីកម្ពុជា កាន់តែរីកលូតលាស់បន្ថែមទៀត។

បើតាមសមាគម តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ មានតម្លៃចន្លោះពី ៣០០០ទៅ ៦០០០រៀល ក្នុងមួយគីឡូ ក្រាម ដែលខ្ពស់ជាងឆ្នាំមុន ដែលមានតម្លៃប្រហែល ១៥០០ ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។

ស្វាយចន្ទីជាដំណាំសក្តានុពលមួយប្រភេទនៅកម្ពុជាបច្ចុប្បន្ន ប៉ុន្តែតែងប្រឈមបញ្ហាទីផ្សារ នៃការទិញទម្លាក់ថ្លៃពីឈ្មួញក្នុងរដូវប្រមូលផល ដោយសារសមត្ថភាពមានកម្រិតរបស់រោងចក្រកែច្នៃនៅក្នុងស្រុក បានធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា នៅតែពឹងផ្អែកប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ២០ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២១នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានចំនួនជាង ៦៩ម៉ឺនតោន គឺកើនឡើងចំនួន ២៧៣,៩៧% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៨ម៉ឺន ៩៩៨៤តោន, ប្រទេសថៃចំនួនជាង ៣ពាន់តោន, ចិនចំនួនជាង ៣ពាន់តោន, ជប៉ុនចំនួន ២៤តោន, ឡាវចំនួន ២តោន និងប្រទេសអារ៉ាប់ចំនួន ០,៥១តោន៕ ប្រភព CEN

អត្ថបទទាក់ទង