ខ្មែរប៉ុស្ដិ៍ Close

ត្រៀមកក្រើកទឹកដីអង្គរ! កីឡាករជប៉ុន ៥ រូប មកប្រកួតនៅកម្ពុជា ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER X KNOCK Out  ” Ganzberg លើកស្ទួយ​គុនខ្មែរ ដល់កម្រិត​ពិភពលោក! “

ដោយ៖សូ សែនឬទ្ធា | 6 ម៉ោងមុន GANZBERG 93
ត្រៀមកក្រើកទឹកដីអង្គរ! កីឡាករជប៉ុន ៥ រូប មកប្រកួតនៅកម្ពុជា ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER X KNOCK Out  ” Ganzberg លើកស្ទួយ​គុនខ្មែរ ដល់កម្រិត​ពិភពលោក! “ ត្រៀមកក្រើកទឹកដីអង្គរ! កីឡាករជប៉ុន ៥ រូប មកប្រកួតនៅកម្ពុជា ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER X KNOCK Out  ” Ganzberg លើកស្ទួយ​គុនខ្មែរ ដល់កម្រិត​ពិភពលោក! “

សៀមរាប៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ «GANZBERG KUN KHMER X KNOCK OUT» នឹងនាំមកនូវការប្រកួតដ៏ជក់ចិត្តរវាងអ្នកប្រដាល់គុនខ្មែរឆ្នើម និងអ្នកប្រយុទ្ធជប៉ុនចំនួន ៥ រូប មកពីសង្វៀន KNOCK OUT ប្រទេសជប៉ុន ដែលនឹងជួបគ្នានៅលើទឹកដីអង្គរ ដើម្បីបង្ហាញសមត្ថភាព បច្ចេកទេស និងស្មារតីប្រយុទ្ធក្នុងការប្រកួតអន្តរជាតិដ៏ពិសេសមួយ។

តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន GANZBERG និងស្ថានីយទូរទស្សន៍ TOWN FULL HDTV មហាព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយកីឡាគុនខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណងមិត្តភាពកីឡារវាងកម្ពុជា និងជប៉ុន។

ក្នុងចំណោមគូប្រកួតដែលទទួលបានការចាប់អារម្មណ៍ អ្នកគាំទ្រនឹងបានទស្សនាការប្រកួតរវាង ផានិត គុនខ្មែរ ប៉ះ Riku Otsu ខណៈ ពេជ្រ សុភ័ក្ត្រ នឹងត្រូវប្រឈមមុខជាមួយ Sentoin 1st។ ចំណែក ហីម គឹមរៀង នឹងឡើងសង្វៀនជួបជាមួយ Toji ដែលជាអ្នកប្រយុទ្ធមកពីប្រទេសជប៉ុន។ ” Ganzberg លើកស្ទួយ​គុនខ្មែរ ដល់កម្រិត​ពិភពលោក! ”

អ្វីដែលកាន់តែពិសេសនោះ គឺការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ទម្ងន់ ៦៧ គីឡូក្រាម ដែលអ្នកប្រដាល់ សូត្រវាសនា គុនខ្មែរ នឹងត្រូវប្រកួតជាមួយ Taimu Hisai មកពីប្រទេសជប៉ុន។ នេះជាគូប្រកួតដ៏សំខាន់មួយ ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ ដោយសារតែមានខ្សែក្រវាត់ជាកិត្តិយសដ៏មានតម្លៃជាគោលដៅនៃការប្រកួត។

ជាមួយគ្នានេះដែរ អ្នកប្រដាល់ ពេជ្រ សម្បត្តិ ក៏នឹងចូលរួមប្រកួតមិត្តភាពអន្តរជាតិជាមួយ Kanto Shimoji មកពីប្រទេសជប៉ុន ដែលនឹងបន្ថែមភាពទាក់ទាញ និងធ្វើឱ្យកម្មវិធីកាន់តែសម្បូរបែប។

ការជួបគ្នារវាងអ្នកប្រយុទ្ធនៃប្រទេសទាំងពីរ មិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសបង្ហាញពីសមត្ថភាពរបស់អ្នកប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយអត្តសញ្ញាណកីឡាប្រពៃណីជាតិឱ្យកាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិផងដែរ។

មហាព្រឹត្តិការណ៍ «GANZBERG KUN KHMER X KNOCK OUT» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ យប់តទៅ នៅទីតាំង សួនច្បារមាត់ស្ទឹង សៀមរាប-អង្គរ។

កុំភ្លេចចូលរួមគាំទ្រគុនខ្មែរ និងរង់ចាំទស្សនាមហាព្រឹត្តិការណ៍ប្រកួតអន្តរជាតិដ៏ជក់ចិត្តនេះ

 

អត្ថបទទាក់ទង