ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវីដេអូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវីដេអូ។

យោងតាមកិច្ចព្រមព្រាងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម និងលោក ភីទើ ហ្ស៊ីយ៉ាតូ រដ្ឋមន្ត្រីក្រសួងការរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំបង្កើតគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា- ហុងគ្រី ដើម្បីពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ខាងក្រោម៖

អត្ថបទទាក់ទង